ខេត្ត Cao Bang របស់វៀតណាមបង្កើនកិច្ចសហប្រតិបតិ្តការជាមួយខេត្ត Guangxi របស់ចិន

ខេត្ត Cao Bang របស់វៀតណាមបង្កើនកិច្ចសហប្រតិបតិ្តការជាមួយខេត្ត Guangxi របស់ចិន - ảnh 1
ទិដ្ឋភាពនៃជំនួបធ្វើការ (រូបថត៖caobang.gov.vn)


(VOVworld) - ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្ត Cao Bang ភាគខាងជើង
វៀតណាម នាថ្ងៃទី៣០ ធ្នូ បានទទួលជួបធ្វើការជាមួយគណៈប្រតិភូស្រុក Jingxi
ខេត្ត Guangxi របស់ចិន ដឹកនាំដោយលោក Huang Xiao Ning លេខាគណៈកម្មា
ធិការបក្សស្រុក Jingxi ដែលកំពុងបំពេញទស្សនកិច្ចការងារនៅខេត្ត Cao Bang។
គណៈប្រតិភូស្រុក Jingxi បានស្នើរឲ្យខេត្ត Cao Bang ជំរុញកិច្ចសហប្រតិបតិ្តការ
លើវិស័យ ពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍ អប់រំ កសាងមណ្ឌលសហប្រតិបតិ្ត
ការសេដ្ឋកិច្ចព្រំដែននិងបង្កើតយន្ដការជំនួបចរចារយូរអង្វែងរវាងភាគីទាំង២។
ថ្នាក់ដឹកនាំខេត្ត Cao Bang បានឯកភាពថា នឹងបង្កបរិយាកាសងាយស្រួលសំរាប់
អង្គភាពអាជីវកម្មស្រុក Jingxi មកវិនិយោគទុន ជំរុញកិច្ចសហប្រតិបតិ្តការអភិ
វឌ្ឍន៍ពាណិជ្ជកម្ម ទេសចរណ៍ កសិកម្ម បង្កើនការរៀបចំផ្សារណាត់ពាណិជ្ជកម្ម សំរាប់សកម្មភាពវប្បធម៌ សិល្បៈកីឡា និងការជួបប្រាស្រ័យសេដ្ឋកិច្ចវប្បធម៌
ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ