ខេត្ត Dak Lak នឹងកសាងបទបញ្ញត្តិគួបផ្សំការងារជាមួយវិទ្យុសម្លេងវៀតណាម

ខេត្ត Dak Lak នឹងកសាងបទបញ្ញត្តិគួបផ្សំការងារជាមួយវិទ្យុសម្លេងវៀតណាម - ảnh 1
អគ្គនាយកវិទ្យុសម្លេងវៀតណាមលោក Nguyen The Ky
ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Dak Lak


(VOVworld)-បន្តដំណើរទស្សនកិច្ចនៅខេត្ត Dak Lak នារសៀលថ្ងៃទី២៤មេសា
លោក Nguyen The Ky អគ្គនាយកវិទ្យុសម្លេងវៀតណាម បានជួបធ្វើការជាមួយ
ថ្នាក់ដឹកនាំខេត្ត Dak Lak ។ នៅទីនេះ លោក Nguyen The Ky បានជូនដំណឹង អំពីការអភិវឌ្ឍន៍លើគ្រប់វិស័យរបស់វិទ្យុសម្លេងវៀតណាម។ រួមជាមួយនោះ លោកក៏បានទទួលស្គាល់ការជួយឧបត្ថម្ភនិងបង្កលក្ខណៈងាយស្រួលនា
ប៉ុន្មាន ឆ្នាំកន្លងទៅសម្រាប់អង្គភាពចំណុះវិទ្យុសម្លេងវៀតណាមបំពេញល្
អភារកិច្ច ផ្តល់ព័ត៌មាននិងផ្សព្វផ្សាយ។ លោក Nguyen The Ky បានស្នើឲ្យ
ថ្នាក់ដឹកនាំ ខេត្ត Dak Lak នាពេលខាងមុខ នឹងរួមសហការជាមួយវិទ្យុសម្លេង
វៀតណាម កសាងបទបញ្ញត្តិគួបផ្សំការងារ សំដៅអនុវត្តប្រកបដោយប្រសិទ្ធិ
ភាពភារកិច្ច ផ្សព្វផ្សាយព័ត៌មានលើប្រព័ន្ធផ្សព្វផ្សាយទាំងអស់លើទូទាំង
ប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ