ខេត្ត Dak Lak នាំចេញគ្រាប់ម៉ាកាដាមៀជើងដំបូងជាផ្លូវការទៅកាន់ប្រទេសជប៉ុន

(VOVWORLD) - នារសៀលថ្ងៃទី៩ ខែវិច្ឆិកា ស្រុក Krong Nang ខេត្ត Dak Lak បានរៀបចំពិធីនាំចេញគ្រាប់ម៉ាកាដាមៀ (macadamia) ជាផ្លូវការជើងដំបូងទៅកាន់ទីផ្សារជប៉ុន។ 
ខេត្ត Dak Lak នាំចេញគ្រាប់ម៉ាកាដាមៀជើងដំបូងជាផ្លូវការទៅកាន់ប្រទេសជប៉ុន - ảnh 1ពិធីនាំចេញផ្លែម៉ាកាដាមៀ ជើងដំបូងទៅកាន់ទីផ្សារជប៉ុន (រូបថត៖ VOV)

គ្រាប់ម៉ាកាដាមៀដើងដំបូងដែលនាំចេញជាផ្លូវការទៅកាន់ទីផ្សារជប៉ុនលើកនេះ មានចំនួនជាង៦តោន ដែលត្រូវបានដាំដុះនៅស្រុក Krong Nang ខេត្ត Dak Lak។ ផលិតផលនេះបានឆ្លងកាត់ការត្រួតពិនិត្យជាច្រើនដំណាក់កាលដោយភ្នាក់ងារជំនាញនៃប្រទេសទាំងពីរលើសុវត្ថិភាពចំណីអាហារ និងអនាម័យ ការវេចខ្ចប់ និងការតាមដានប្រភពដើម។ ថ្លែងក្នុងពិធីនេះ លោក Luu Van Khoi ប្រធានមន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្ម Dak Lak បានឲ្យដឹងថា៖

“នេះជាព្រឹត្ដិការណ៍មានអត្ថន័យសំខាន់ណាស់ ព្រោះជប៉ុនជាដៃគូសំខាន់ក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយវៀតណាម។ ទន្ទឹមនឹងនេះ នេះក៏ជាទីផ្សារប្រើប្រាស់គ្រាប់ម៉ាកាដាមៀធំបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ។ ការនាំចេញផលិតផលម៉ាកាដាមៀជាផ្លូវការទៅកាន់ទីផ្សារជប៉ុនប្រកបដោយជោគជ័យ នឹងមូលដ្ឋានបើកឱកាសជាច្រើនសម្រាប់អាជីវកម្មនៅក្នុងខេត្ត Dak Lak ជាទូទៅ និងស្រុក Krong Nang និយាយដោយឡែកចូលទៅកាន់ទីផ្សារពិភពលោក”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ