ខេត្ត Dak Lak លើកកំពស់តម្លៃ និងឋានៈកាហ្វេវៀតណាមនៅលើទីផ្សារពិភពលោក
(VOVWORLD) - ពិធីបុណ្យនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ខែមីនា ដល់ថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៣ នៅទីក្រុង Buon Ma Thuot និងតំបន់មួយចំនួនក្នុងខេត្ត។
អតិថិជនស្វែងយល់អំពីផលិតផលកាហ្វេ Dak Lak |
នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ នៅទីក្រុងហូជីមិញ គណៈកម្មាធិការប្រជាជនខេត្ត Dak Lak បានរៀបចំសន្និសីទសារព័ត៌មានស្ដីពីពិធីបុណ្យកាហ្វេ Buon Ma Thuot លើកទី៨ ឆ្នាំ២០២៣ ដោយប្រធានបទ “Buon Ma Thuot - គោលដៅនៃកាហ្វេពិភពលោក”។ ពិធីបុណ្យនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ខែមីនា ដល់ថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៣ នៅទីក្រុង Buon Ma Thuot និងតំបន់មួយចំនួនក្នុងខេត្ត។
ពិធីបុណ្យកាហ្វេ Buon Ma Thuot លើកទី ៨ នឹងប្រារព្ធឡើងក្នុងទ្រង់ទ្រាយធំជាងលើកមុន តាមនិន្នាការធ្វើសមាហរណកម្មអន្តរជាតិជាមួយរចនាបទទំនើប ដើម្បីលើកកម្ពស់ប្រធានបទ “Buon Ma Thuot - គោលដៅនៃកាហ្វេពិភពលោក”ផងដែរ៕