ខេត្ត Dak Lak ស្វែងរកទីផ្សារនិងអំពាវនាវការវិនិយោគនៅអូស្ត្រាលី
(VOVWORLD) - គណៈប្រតិភូខេត្ត Dak Lak ដឹកនាំដោយលោក Y Beir Nie លេខាធិការរង គណៈកម្មាធិការបក្ស និងជាប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត បានរួមសហការជាមួយសហគមន៍សហគ្រាសអូស្ត្រាលី-វៀតណាម (AVBC) រៀបចំសិក្ខាសាលា
គណៈប្រតិភូខេត្ត Dak Lak ដឹកនាំដោយលោក Y Beir Nie លេខាធិការរង គណៈកម្មាធិការបក្ស និងជាប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត បានរួមសហការជាមួយសហគមន៍សហគ្រាសអូស្ត្រាលី-វៀតណាម (AVBC) រៀបចំសិក្ខាសាលា ជំរុញការវិនិយោគ ចំពោះសហគ្រាសអូស្ត្រាលី នៅទីក្រុង Sydney សំដៅស្វែងរកទីផ្សារ និងអំពាវនាវវិនិយោគនៅខេត្ត Dak Lak ។ នៅទីនេះ បណ្ដាសហគ្រាសអូស្ត្រាលីបានសកម្មផ្លាស់ប្តូរព័ត៌មាន អំពីគំរោងការណ៍មួយចំនួនដែលបានចាត់ទុកជាឧត្តមភាបរបស់ខេត្ត ដូចជា៖ កាហ្វេ ម្រេច អប់រំ និងទេសចរណ៍។
បន្ទាប់ពីសិក្ខាសាលានេះ បណ្ដាសហគ្រាសអូស្ត្រាលី បានចុះឈ្មោះទៅបំពេញការងារនៅខេត្ត Dak Lak ដើម្បីស្វែងយល់ជាក់ស្ដែងអំពីគំរោងការណ៍ បរិយាកាសវិនិយោគ៕