ខេត្ត Dak Nong គប្បីប្រមូលផ្តុំជំរុញកំណែទម្រង់រដ្ឋបាលកែលំអរបរិយាកាសធ្វើអាជីវកម្ម

ខេត្ត Dak Nong គប្បីប្រមូលផ្តុំជំរុញកំណែទម្រង់រដ្ឋបាលកែលំអរបរិយាកាសធ្វើអាជីវកម្ម - ảnh 1
ខេត្ត Dak Nong គប្បីប្រមូលផ្តុំជំរុញកំណែទម្រង់រដ្ឋបាលកែលំអរបរិយាកាសធ្វើអាជីវកម្ម (VNA)


(VOVworld) – បន្តដំណើរទស្សនកិច្ចការងារនៅបណ្ដាខេត្ត Tay Nguyen
 (ភាគ កណ្ដាលវៀតណាម) នាថ្ងៃទី ១៤ មករា ឧបនាយករដ្ឋមន្ត្រី លោក
 Truong Hoa Binh បានបំពេញការងារនៅខេត្ត Dak Nong ស្តីពីស្ថានភាព
អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ប្រការផ្ទៃក្នុង ការធានាសន្តិសុខនិងការពារ
ប្រទេសឆ្នាំ ២០១៦ ភារកិច្ចនិង វិធានការអភិវឌ្ឍន៍ឆ្នាំ ២០១៧។ ថ្លែងមតិ
នៅជំនួបធ្វើការ ឧបនាយករដ្ឋមន្ត្រី Truong Hoa Binh បានសង្កត់ធ្ងន់ថា៖
 ខេត្ត Dak Nong គឺជាខេត្តច្រកទ្វាររដែល តភ្ជាប់ Tay Nguyen ជាមួយ
តំបន់សេដ្ឋកិច្ចភាគខាងត្បូងវៀតណាម ហើយ ពោរពេញទៅដោយលក្ខណៈ
ងាយស្រួលអំពីធម្មជាតិនិងអាកាសធាតុដើម្បី អភិវឌ្ឍន៍សេដ្ឋកិច្ច។ ខេត្ត
គប្បីបន្តអនុវត្តផែនការធ្វើសកម្មភាពរបស់ខ្លួន អនុវត្ត បណ្ដាសេចក្តី
សម្រេចចិត្តរបស់រដ្ឋាភិបាលស្តីពីការកែលំអរបរិយាកាសវិនិយោគ ធ្វើ
អាជីវកម្ម លើកកំពស់សមត្ថភាពប្រកួតប្រជែង ជួយឧបត្ថម្ភសហគ្រាស
 អភិវឌ្ឍន៍។ ក្រៅពីនោះ ខេត្ត Dak Nong គប្បីត្រួតពិនិត្យឡើងវិញផែន
ការប្រើ ប្រាស់ដីធ្លី អនុវត្តល្អវិធានការប្រកបដោយប្រសិទ្ធភាពសមស្រប
នឹងលណ្ឌៈរបស់ តំបន់ដើម្បីជំរុញខ្លាំងកម្មវិធីគោលដៅជាតិកសាងជន
បទថ្មី ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ