ខេត្ត Dak Nong គប្បីអនុវត្តន៍ល្អនូវគោលនយោបាយជនជាតិ
(VOVWORLD) - លោកស្រីប្រធានរដ្ឋសភាបានស្នើឲ្យខេត្ត Dak Nong បន្តអនុវត្តន៍ល្អនូវរាល់សេចក្ដីសម្រេចិត្តរបស់បក្ស រដ្ឋសភា និងសេចក្ដីសម្រេចិត្តរបស់គណៈកម្មាធិការបក្សខេត្ត ដើម្បីវៀបចំមហាសន្និបាតបក្ខភាគខេត្ត។
ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan |
នាព្រឹកថ្ងៃទី ៩ ខែកក្កដា នៅក្នុងជំនួបជាមួយ ថ្នាក់ដឹកនាំគណៈ កម្មាធិការបក្សខេត្ត Dak Nong ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានស្នើ ឲ្យ ថ្នាក់ដឹកនាំខេត្តផ្តោតសំខាន់ទៅលើការ ងារជនជាតិ ដែលជានិច្ចកាលជាភារកិច្ចដ៏សំខាន់ ហើយមានអត្ថន័យយុទ្ធសាស្ត្ររបស់ បក្សទាំងមូល និងប្រព័ន្ធនយោបាយទាំងមូល។ ហេតុដូច្នេះ ចាំបាច់ត្រូវផ្តោតការយកចិត្តទុកដាក់លើការអនុវត្តឲ្យបានល្ងនូវទស្សនៈ គោលលការណ៍របស់បក្ស និងគោលនយោបាយច្បាប់ស្ដីពី សាសនា ជនជាតិ។
នាពេលខាងមុខ លោកស្រីប្រធានរដ្ឋសភាបានស្នើឲ្យខេត្ត Dak Nong បន្តអនុវត្តន៍ល្អនូវរាល់សេចក្ដីសម្រេចចិត្តរបស់បក្ស រដ្ឋសភា និងសេចក្ដីសម្រេចិត្តរបស់គណៈ កម្មាធិការបក្សខេត្ត ដើម្បីវៀបចំមហាសន្និបាតបក្ខភាគខេត្ត។ ទន្ទឹមនឹងនេះ អនុវត្តន៍ល្អនូវការងារកសាងបក្ស កសាងប្រព័ន្ធនយោបាយស្អាតស្អំ និងពង្រឹងការងាចលនាមហាជន រក្សាយ៉ាងរឹងមាំនូវវិន័យបក្ស។
លើសពីនេះទៅទៀត ថ្នាក់ដឹកនាំខេត្ត ចាំបាច់ត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីជំនះពុះពារលើការលំបាក អភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមឱ្យកាន់តែឆាប់រហ័សនិងរឹងមាំ ក៏ដូចជាដោះស្រាយការលំបាកជូនសហគ្រាសផងដែរ៕