ខេត្ត Dak Nong បើកកម្មវិធីនិទាឃរដូវលើខ្ពង់រាប M’nong

(VOVWORLD) -គណៈកម្មាធិការប្រជាជនខេត្ត Dak Nong ទើបនឹងបើកពិធីបុណ្យនិទាឃរដូវឆ្នាំច សំរឹទ្ធស័ក ២០១៨ក្រោមប្រធានបទ “និទាឃរដូវលើខ្ពង់រាប M’nong”។ 
ខេត្ត Dak Nong បើកកម្មវិធីនិទាឃរដូវលើខ្ពង់រាប M’nong  - ảnh 1 កន្លែងតាំងបង្ហាញសម្លៀកបំពាក់របស់ជនជាតិ M'nong

កម្មវិធីនេះ សំដៅផ្សព្វផ្សាយវប្បធម៌និងផលិតផលពិសេសទៅកាន់ប្រជាជននិងភ្ញៀវទេសចរ។ ក្នុងពិធីបុណ្យនេះក៏បានសម្តែងឡើងវិញពិធីសែនព្រេនសុំសេចក្តីសុខរបស់ជនជាតិ M’nong ក្នុងគោលបំណងបួងសួង សុំទេវតាព្រទានពរឲ្យអ្នកភូមិជួបតែសេចក្តីសុខ ចម្រើននិងអាកាសធាតុអំណោយផល។ ស្តែងចេញនូវចំណាប់អារម្មណ៍អំពីពិធីបុណ្យ នេះ លោក Vu Dinh Thieu ទស្សនិកជនក្នុងពិធីបុណ្យនិទាឃរដូវបានឲ្យដឹងថា៖

        “ខ្ញុំផ្ទាល់គឺមានមោទនភាព ព្រោះថា តាមរយៈកម្មវិធីគឺបង្ហាញច្បាស់នូវអត្តសញ្ញា ណវប្បធម៌ ក៏ដូចជាសក្កានុភាពអភិវឌ្ឍន៍របស់ខេត្ត Dak Nong នាពេលខាងមុខ។ ទន្ទឹមជាមួយគ្នានោះ តាមរយៈកម្មវិធីនេះ បានអប់រំឲ្យកម្មាភិបាល ប្រជាជន យល់ បន្ថែមអំពីប្រពៃណីប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ អត្តសញ្ញាណវប្បធម៌របស់ជនជាតិ ខ្លួន ព្រមទាំងកសាងចំណងសាមគ្គីជនជាតិរវាងបណ្តាជនរួមជាតិរបស់ខេត្ត Dak Nong ផង ដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ