ខេត្ត Dien Bien រៀបចំពិធីរំលឹកវិញ្ញណក្ខ័ន្ទនិងបញ្ចុះអិដ្ឋធាតុវីរៈយុទ្ធជនស្ម័គ្រចិត្តវៀតណាមនៅឡាវ

ខេត្ត Dien Bien រៀបចំពិធីរំលឹកវិញ្ញណក្ខ័ន្ទនិងបញ្ចុះអិដ្ឋធាតុវីរៈយុទ្ធជនស្ម័គ្រចិត្តវៀតណាមនៅឡាវ - ảnh 1

(VOVworld) - នាព្រឹកថ្ងៃទី១៣ មេសា ខេត្ត Dien Bien ភាគខាងជើងវៀតណាម បាន
រៀបចំយ៉ាងមហោឡារឹតពិធីទទួលយក រំលឹកវិញ្ញាណក្ខ័ន្ទនិងបញ្ចុះអិដ្ឋធាតុចំនួន
២៧របស់វីរៈយុទ្ធជនស្ម័គ្រចិត្តវៀតណាមដែលបានពលីជីវិតនៅ ប្រទេសឡាវ។
អិដ្ឋធាតុទាំងនេះត្រូវបានបញ្ចុះនៅឈាបនដ្ឋានយុទ្ធជន ពលី Tong Khao ឃុំ Thanh
Nua ស្រុក Dien Bien។លោក Mua A Son ប្រធាន គណៈកម្មាធិការប្រជាជនខេត្ត Dien
 Bien បានឲ្យដឹងថា នាពេលខាងមុខខេត្ត Dien Bien នឹងសហការជាមួយកងកម្លាំង
យោធានៅភូមិភាគដើម្បីបន្តស្វែងរក និងប្រមូលផ្ដុំអិដ្ឋធាតុយុទ្ធជនពលីវៀតណាម
មកបញ្ចុះ។ទន្ទឹមនឹងនោះ ខេត្តនឹងបន្ត អនុវត្តន៍ល្អនូវគោលនយោបាយចំពោះ
គ្រួសាររបស់យុទ្ធជនពិការ និងយុទ្ធជន ពលីជីវិតនៅប្រទេសឡាវផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ