ខេត្ត Dong Nai ត្រូវត្រៀមខ្លួនជាស្រេចនៅចំពោះគ្រោះអាសន្ននៃជំងឺកូវីដ ១៩
(VOVWORLD) - ខេត្ត Dong Nai គឺជាខេត្ត មួយដែលធ្វើពាណិជ្ជកម្មយ៉ាងជិតស្និទ្ធជាមួយទីក្រុងហូជីមិញនិងខេត្ត Binh Duong ដូច្នេះលទ្ធភាពនៃការជ្រៀតចូលនៃជំងឺមានគឺខ្ពស់ណាស់។
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ VGP) |
នាព្រឹកថ្ងៃទី ២៤ ខែមិថុនា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam ប្រធានគណៈកម្មាធិការជាតិដឹកនាំការបង្ការនិងទប់ស្កាត់ជំងឺកូវីដ ១៩ បានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូជាមួយថ្នាក់ដឹកនាំខេត្ត Dong Nai ស្ដីពីវិធានការបង្ការ និងទប់ស្កាត់ជំងឹរាតត្បាតកូវីដ ១៩។
អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam បានក្រើនរំលឹកថា ខេត្ត Dong Nai គឺជាខេត្ត មួយដែលធ្វើពាណិជ្ជកម្មយ៉ាងជិតស្និទ្ធជាមួយទីក្រុងហូជីមិញនិងខេត្ត Binh Duong ដូច្នេះលទ្ធភាពនៃការជ្រៀតចូលនៃជំងឺមានគឺខ្ពស់ណាស់។ ប្រសិនបើជំងឺបានឆ្លងរាលដាលនោះ គឺពិតជាពិបាកក្នុងការកំចាត់ជំងឺរាតត្បាតណាស់។ ដូច្នេះ ខេត្ត Dong Nai ត្រូវគ្រប់គ្រងយ៉ាងដិតដល់ចំពោះមនុស្ស ដែលធ្វើដំណើរពីទីក្រុងហូជីមិញ ខេត្ត Binh Duong ទៅកាន់ ខេត្ត Dong Nai និងផ្ទុយទៅវិញ ជាពិសេសគឺកម្មករ អ្នកបើកបរពីខេត្តដែលផ្ទុះជំងឺ គឺត្រូវរាយការណ៍សុខភាពផងដែរ៕