ខេត្ត Gia Lai ឆ្លៀតយកសក្ដានុភាព និងឧត្តមភាពដើម្បីអភិវឌ្ឍន៍កសិកម្មរុក្ខាកម្មកំរិតខ្ពស់

ខេត្ត Gia Lai ឆ្លៀតយកសក្ដានុភាព និងឧត្តមភាពដើម្បីអភិវឌ្ឍន៍កសិកម្មរុក្ខាកម្មកំរិតខ្ពស់ - ảnh 1
អគ្គលេខាគណៈកម្មាធិការបក្សកម្មុយនិស្តវៀតណាមលោក Nguyen Phu Trong (TTXVN)

(VOV)_អគ្គលេខាគណៈកម្មាធិការបក្សកម្មុយនិស្តវៀតណាមលោក Nguyen Phu
 Trong បានបញ្ជាណែនាំដូច្នេះ​នៅក្នុង​ជំនួប​ជាមួយថ្នាក់​ដឹកនាំ​ស្នូល​របស់​ខេត្ត Gia Lai
(ភាគត្បូងវៀតណាម) នាថ្ងៃទី ១៣ មេសា ។ អញ្ជើញ​ថ្លែង​មតិ​នៅទី​នេះ អគ្គលេខាបក្ស
លោក Nguyen Phu Trong បានលើកច្បាស់​អំពី​សក្ដានុភាព​ ប្រៀបខ្លាំងរបស់ខេត្ត Gia
Lai​។ ក្នុងនោះ Gia Lai​ មានលក្ខណៈ​ងាយ​ស្រួល​ដើម្បីអភិវត្តដើមឈើឧស្សាហកម្ម ធារាសាស្ត្រ
 អេកូទេសចរណ៍ធម្មជាតិ ទេសចរណ៍វប្បធម៌​ប្រវត្តិសាស្ត្រ មានប្រពៃណី​តស៊ូ​បដិវត្តន៍​អង់
អាចក្លាហាន ហើយ​ជាទីតាំងយុទ្ធសាស្ត្រអំពីការពារជាតិ ដែលស្ថិត​នៅម​ជ្ឈមណ្ឌល​នៃ
តំបន់​ត្រីកោណអភិវឌ្ឍន៍វៀតណាម ​ កម្ពុជា ឡាវ​។ អគ្គលេខាបក្សបានអះអាងថា ទន្ទឹម
​នឹងការអភិវឌ្ឍន៍កសិកម្មរុក្ខាកម្មកំរិតខ្ពស់ Gia Lai​ គប្បីអភិវឌ្ឍន៍ឧស្សាហកម្ម អប់រំ
 បណ្ដុះបណ្ដាលប្រភពធនធានមនុស្ស រក្សានិងពង្រីក​អត្តសញ្ញាណ​វប្បធម៌ និងផ្លាស់ប្ដូរ
ទំនៀមទំលាប់ហួសសម័យ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ