ខេត្ត Gia Lai ត្រូវការទាញយកសក្តានុពល គុណសម្បត្តិ និងប្រភពធនធានឱ្យបានល្អ ដើម្បីការអភិវឌ្ឍឆាប់រហ័ស និរន្តរភាពនិងសម្បូរបែប

(VOVWORLD) - អញ្ជើញថ្លែងមតិក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យមូលដ្ឋានធ្វើអាជីវកម្មរាល់សក្តានុពល គុណសម្បត្តិ និងធនធានរបស់ខ្លួនសម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និរន្តរភាព និងសម្បូរបែប 
ខេត្ត Gia Lai ត្រូវការទាញយកសក្តានុពល គុណសម្បត្តិ និងប្រភពធនធានឱ្យបានល្អ ដើម្បីការអភិវឌ្ឍឆាប់រហ័ស និរន្តរភាពនិងសម្បូរបែប - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញថ្លែងមតិដឹកនាំ (រូបថត៖ Van Diep/TTXVN)

នាព្រឹកថ្ងៃទី ២២ ឧសភា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងក្រុមការងារនៃរដ្ឋាភិបាលបានជួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍បក្សខេត្ត Gia Lai អំពីស្ថានភាពនិងលទ្ធផលនៃការអនុវត្តភារកិច្ចឆ្នាំ ២០២១ និងត្រីមាសទី ១ ឆ្នាំ ២០២២; ទិសដៅ ភារកិច្ចឆ្នាំ២០២២ និងនាពេលអនាគត។

អញ្ជើញថ្លែងមតិក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យមូលដ្ឋានធ្វើអាជីវកម្មរាល់សក្តានុពល គុណសម្បត្តិ និងធនធានរបស់ខ្លួនសម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និរន្តរភាព និងសម្បូរបែប ដោយខិតខំដល់ឆ្នាំ ២០៣០ ក្លាយជាកម្លាំងចលកររបស់តំបន់ Tay Nguyen  និងជាទីតាំងសំខាន់សម្រាប់តំបន់ត្រីកោណអភិវឌ្ឍន៍ វៀតណាម-ឡាវ-កម្ពុជា។ ទន្ទឹមជាមួយគ្នានោះ ផ្តោតលើការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា និងរដ្ឋាភិបាលស្តីពីការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩; ការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម; ជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីគោលដៅជាតិចំនួន៣។ ជាមួយគ្នានោះ ផ្តោតការយកចិត្តទុកដាក់លើការអនុវត្តគោលនយោបាយធានាសន្តិសុខសង្គម; ពង្រឹងការការពារជាតិ និងសន្តិសុខ។

មុននោះ នាយប់ថ្ងៃទី ២១ ឧសភា នៅទីក្រុង Pleiku នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៩០ នៃការបង្កើតខេត្ត Gia Lai (២៤ ឧសភា ១៩៣២-២៤ ឧសភា ២០២២) និងការប្រកាសទទួលប័ណ្ឌកេរដំណែលធម្មជាតិ បេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រនៃខេត្ត Gia Lai។ នារសៀលថ្ងៃដដែល លោកនាយករដ្ឋមន្ត្រីបានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងសន្និសីទជំរុញការវិនិយោគខេត្ត Gia Lai ឆ្នាំ ២០២២ដោយមានការចូលរួមរបស់តំណាងជាង ៤០០ នាក់មកពីអង្គការ សមាគមធុរកិច្ច អ្នកវិនិយោគជាតិនិងអន្តរជាតិ។ លោកនាយករដ្ឋមន្ត្រីក៏បានអញ្ជើញទៅសួរសុខទុក្ខកម្មាភិបាលបដិវត្តន៍ជើងចាស់មួយចំនួននៅទីក្រុង Pleiku ខេត្ត Gia Lai៕

ប្រតិកម្មទៅវិញ

ផ្សេងៗ