ខេត្ត Gia Lai នាំចេញផលិតផលកាហ្វេជាលើកដំបូងទៅកាន់ទីផ្សារអឺរ៉ុបតាមកិច្ចព្រមព្រៀង EVFTA
(VOVWORLD) - នាថ្ងៃទី ១៦ ខែកញ្ញា នៅទីក្រុង Pleiku ខេត្ត Gia Lai ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម បានរៀបចំពិធីនាំចេញកាហ្វេទៅកាន់ទីផ្សារអឺរ៉ុប តាមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអ៊ឺរ៉ុប (EVFTA)។
ខេត្ត Gia Lai នាំចេញផលិតផលកាហ្វេជាលើកដំបូងទៅកាន់ទីផ្សារអឺរ៉ុប (រូបថត៖ TTXVN) |
នាបច្ចុប្បន្ន ទីផ្សារ EU បានស្រូកយក ៤២% នៃចំនួនកាហ្វេនាំចេញរបស់វៀតណាម ហើយ វៀតណាមបានស្រូបយក ជាង ៨,៥% បរិមាណកាហ្វេនាំចូលសរុបនៅក្នុងទីផ្សារនេះ។ អញ្ជើញថ្លែងនៅក្នុងពិធីនេះ អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិ វឌ្ឍន៍ជនបទវៀតណាម លោក Le Quoc Doanh បានឲ្យដឹង ថា៖ “ខ្ញុំសង្ឃឹមថា សហគ្រាស ខេត្ត ក្រុង និងប្រជាកសិករមានការយល់ដឹងយ៉ាងច្បាស់លាស់អំពីរាល់ខ្លឹមសារ ដែលបានសន្យានៅក្នុងកិច្ចព្រមព្រៀង និងតម្រូវការរបស់រដ្ឋចំពោះមុខទំនិញកាហ្វេ។ ទន្ទឹមនឹងនេះ យើងត្រូវអនុវត្តន៍បច្ចេកវិទ្យាជឿនលឿន ដោយផ្សាភ្ជាប់ជាមួយខ្សែសង្វាក់តម្លៃរវាងសហគ្រាសជាមួយកសិករ និងសហករណ៍។ លើលពីនេះទៅទៀត ខ្ញុំស្នើឲ្យសហគ្រាសនានាត្រូវពង្រឹងសមត្ថភាពកែច្នៃរបស់ខ្លួនផងដែរ”៕