ខេត្ត Gia Lai រៀបចំពិធីរំលឹកវិញ្ញាណក្ខ័ន្ធនិងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីនៅកម្ពុជា

(VOVWORLD) -នាថ្ងៃទី២២ខែឧសភា នៅឈាបនដ្ឋានយុទ្ធជនពលីស្រុក Duc Co (Gia Lai) ខេត្ត Gia Lai បានរៀបចំពិធីទទួល រំលឹកវិញ្ញាណក្ខ័ន្ធនិងបញ្ចុះអដ្ឋិធាតុរបស់យុទ្ធជន ស្ម័គ្រចិត្តនិងជំនាញការវៀតណាមចំនួន២១រូប ដែលពលីជីវិតនៅកម្ពុជាតាមដំណាក់ កាលនីមួយៗ។
ខេត្ត Gia Lai រៀបចំពិធីរំលឹកវិញ្ញាណក្ខ័ន្ធនិងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីនៅកម្ពុជា - ảnh 1បញ្ចូនអដ្ឋិធាតុរបស់យុទ្ធជនស្ម័គ្រចិត្តទៅបញ្ចុះនៅឈាបនដ្ឋានយុទ្ធជនពលី (រូបថតៈ qdnd.vn) 

នៅក្នុងពិធីនេះ ថ្នាក់ដឹកនាំខេត្ត Gia Lai ស្ថាប័នតំណាង  មហាជនតំណាង ប្រជាជនគ្រប់ស្រទាប់ កងកម្លាំងប្រដាប់អាវុធខេត្ត Gia Lai បានទទួលយុទ្ធអដ្ឋិធាតុជនពលីដែលវិល ឡប់មកសម្រាកលើទឹកដីវៀតណាម។

នារដូវប្រាំង ២០១៧-២០១៨នោះ ទទួលបានការជួយឧបត្ថម្ភពីរដ្ឋអំណាចនិងប្រជាជន ខេត្តចំនួន៣គឺ រតនៈគីរី ព្រះវិហារ និងស្ទឹងត្រែង របស់កម្ពុជា បញ្ជាការដ្ឋានយោធ ភូមិភាគទី១ និង ទី៤ នៃកងយោធពលខែមរៈភូមិន្ទ ក្រុមស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជន កងទ័ពស្ម័គ្រចិត្តនិងជំនាញការវៀតណាមនៅកម្ពុជា បញ្ជាការដ្ឋានកងទ័ពខេត្ត  Gia Lai (ក្រុម K52) បានស្វែង រក ប្រមូលផ្តុំនិងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុចំនួន២១ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ