ខេត្ត Ha Giang បានចុះហត្ថលេខាលើក្របខ័ណ្ឌសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយធនាគារពិភពលោក

(VOVWORLD) - ក្នុងក្របខ័ណ្ឌសហប្រតិបត្តិការយុទ្ធសាស្ត្រដំណាក់កាល ២០២០- ២០២៥ នេះ ធនាគារពិភពលោកប្រចាំនៅវៀតណាមនិងជួយកៀរគរប្រភពធន ធានដើម្បីជួយខេត្ត Ha Giang អភិវឌ្ឍន៍យ៉ាងឆាប់រហ័សនិងប្រកបដោយនិរន្តរភាព។
 ខេត្ត Ha Giang បានចុះហត្ថលេខាលើក្របខ័ណ្ឌសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយធនាគារពិភពលោក - ảnh 1 ទិដ្ឋភាពនៃពិធីចុះហត្ថលេខា

នាថ្ងៃទី ២៥ ខែឧសភា នៅទីក្រុង Ha Giang គណៈកម្មាធិការប្រជាជនខេត្ត Ha Giang បានចុះហត្ថលេខាលើក្របខ័ណ្ឌ សហប្រតិបត្តិការយុទ្ធសាស្ត្រ ជាមួយធនាគារពិភពលោក (WB) ប្រចាំនៅវៀតណាម ដំណាក់កាល ២០២០ - ២០២៥។ ក្នុងក្របខ័ណ្ឌសហប្រតិបត្តិការ យុទ្ធសាស្ត្រដំណាក់កាល ២០២០-២០២៥ នេះ ធនាគារពិភព លោកប្រចាំនៅវៀត ណាមនឹងសម្របសម្រួលជាមួយ គណៈ កម្មាធិការប្រជាជនខេត្ត Ha Giang ដើម្បីបន្តអនុ វត្តសកម្មភាពជាក់លាក់ ដូចជា ជួយឧបត្ថម្ភខេត្ត Ha Giang អភិវឌ្ឍទេសចរណ៍បៃតងស្អាតនិងមាននិរន្តរភាព;  អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសំខាន់ៗ របស់ខេត្ត; គាំទ្រដល់ការអនុវត្តកម្មវិធីផ្គត់ ផ្គង់ទឹកស្អាតសម្រាប់ប្រជាជននៅតំបន់ខ្ពង់រាបថ្ម Dong Van។ ជាពិសេស កៀរគរប្រភពធនធានដើម្បី ជួយខេត្ត Ha Giang អភិវឌ្ឍន៍យ៉ាងឆាប់រហ័សនិងប្រកបដោយនិរន្តរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ