ខេត្ត Ha Giang រៀបចំពិធីបង្សុកូលរំលឹកវិញ្ញាណក្ខ័ន្ធបណ្ដាវីរៈយុទ្ធជនពលីនិងជនរួមជាតិបាត់បង់ជីវិតហើយបួងសួងសុំអោយភាពសុខសាន្តត្រាណ

(VOVWORLD) - នាព្រឹកថ្ងៃទី៧ ខែកក្កដា នៅឈាបនដ្ឋានយុទ្ធជនពលីជាតិ Vi Xuyen ស្រុក Vi Xuyen ខេត្ត Ha Giang ភាគខាងជើងវៀតណាម សមាគមន៍ពុទ្ធសាសនាខេត្ត បានរៀបចំពិធីបង្សុកូលរំលឹកវិញ្ញាណក្ខ័ន្ធដល់បណ្ដាវីរៈយុទ្ធជនពលីនិងជនរួមជាតិ បាត់បង់ជីវិតក្នុងសង្គ្រាមរបស់ប្រជាជាតិវៀតណាម ហើយបួងសួងសុំ អោយភាពសុខសាន្តត្រាណដល់ប្រទេសជាតិនិងប្រជាជនទាំងមូល។
ខេត្ត Ha Giang រៀបចំពិធីបង្សុកូលរំលឹកវិញ្ញាណក្ខ័ន្ធបណ្ដាវីរៈយុទ្ធជនពលីនិងជនរួមជាតិបាត់បង់ជីវិតហើយបួងសួងសុំអោយភាពសុខសាន្តត្រាណ - ảnh 1 ពិធីការអុជធូបទៀន ដាក់ផ្កា រំលឹកវិញ្ញាណក្ខ័ន្ធបណ្ដាវីរៈយុទ្ធជនពលីនិងជនរួមជាតិបាត់បង់ជីវិតក្នុងសង្គ្រាមនៅខេត្ត Ha Giang (រូបថត៖ VOV)

  ឆ្ពោះទៅរកការរំលឹកខួបលើកទី៧២ទិវាយុទ្ធជនពិការ-យុទ្ធជនពលីវៀត ណាម (ថ្ងៃទី២៧ ខែកក្កដា) ពិធីបង្សុកូលរំលឹកវិញ្ញាណក្ខ័ន្ធនេះ ជាឱកាសដើម្បី អោយបណ្ដាជំនាន់ជនវៀតណាមនាសព្វថ្ងៃ អនុវត្តន៍ប្រពៃណីដ៏ល្អប្រសើររបស់ប្រជាជាតិវៀត ណាមនោះគឺរំលឹកគុណូបការៈរបស់វីរៈយុទ្ធជនពលី ព្រមទាំងក៏ជាឱកាសដើម្បី អប់រំប្រពៃណីស្នេហាជាតិនិង “ផឹកទឹកនឹកប្រភព” សម្រាប់ជំនាន់វ័យ ក្មេងផងដែរ។ ព្រះតេជ្ជគុណ Thich Gia Quang អនុប្រធានក្រុមប្រឹក្សាអភិបាល មជ្ឈឹមនៃសមាគមន៍ពុទ្ធសាសនា វៀតណាម មានពុទ្ធដីការថា៖

        “ជារៀងរាល់ឆ្នាំ សមាគមន៍ពុទ្ធសាសនាវៀតណាម និងអភិបាលសមាគមន៍ ពុទ្ធសាសនាវៀត ណាមនៅតាមបណ្ដាខេត្ត ក្រុង ជាពិសេសគឺខេត្តក្រុងដែលធ្លាប់ មានសង្គ្រាម មានឈាបនាដ្ឋាននិងស្ដូបវីរៈយុទ្ធជនពលី សុទ្ធតែរៀបចំពិធីបង្សុ កូលរំលឹកវិញ្ញាណក្ខ័ន្ធយ៉ាងដូច្នេះ។ ឆ្នាំនេះ ក្នុងឱកាសរំលឹកខួបលើកទី៤០ការ ប្រយុទ្ធការពារព្រំដែនភាគខាងជើង យើងខ្ញុំបានរៀបចំពិធីបង្សុកូលរំលឹកវិញ្ញាណ ក្ខ័ន្ធដល់បណ្ដាវីរៈយុទ្ធជនពលីនិងជនរួមជាតិបាត់បង់ជីវិតក្នុងសង្គ្រាម។ ពុទ្ធបរិស័ទយើងទាំងអស់គ្នាសុទ្ធតែមានការរំភើបចិត្តយ៉ាងខ្លាំង ដោយដឹងគុណយ៉ាង ជ្រាលជ្រៅចំពោះបណ្ដាយុទ្ធជននិងប្រជាជនដែលបានពលីសាច់ស្រស់ឈាមស្រស់ដើម្បីឯករាជា្យនិងសេរីភាពរបស់មាតុប្រទេស”។

        នៅពិធីនេះ បណ្ដាតំណាងបានអុជធូបទៀន ដាក់ផ្កា គោរពវិញ្ញាណក្ខ័ន្ធ ដល់បណ្ដាវីរៈយុទ្ធជនពលីនិងប្រជាជនបាត់បង់ជីវិតហើយអនុវត្តន៍ពិធីការប្រលែងសត្វបួងសួង សុំអោយប្រទេសជាតិប្រកប ដោយសុខសាន្តត្រាណ សន្តិភាព និងវិបុលភាព។

        ក្នុងឱកាសនេះដែរ មជ្ឈឹមសមាគមន៍ពុទ្ធសាសនាវៀតណាមបានប្រគល់ អំណោយចំនួន៥០ ចំណែកជូនចំពោះគ្រួសារគោលនយោបាយដែលមានស្ថានភាពរស់នៅលំបាក់នៅស្រុក Vi Xuyen ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ