ខេត្ត Ha Namរៃអង្គាសប្រាក់ជាង១០ពាន់លានដុងដើម្បីជួយដល់ជនក្រីក្រទទួលពិធីបុណ្យតេត
|
ទិដ្ឋភាពនៃពិធី |
(VOVworld)-នាយប់ថ្ងៃទី១៧មករា គណៈកម្មាធិការបក្សខេត្ត Ha Nam បានរួម សហការជាមួយបក្សភាគផ្នែកអង្គភាពអាជីវកម្មមជ្ឈឹម រៀបចំកម្មវិធី “រាត្រីរួមដៃ ដើម្បីជួយដល់ជនក្រីក្រទទួលបុណ្យតេតឆ្នាំវក អដ្ឋស័ក២០១៦”។ អនុប្រធានរដ្
ឋ លោកស្រី Nguyen Thi Doan អញ្ជើញចូលរួមក្នុងពិធីនេះ។ ក្រុមហ៊ុន អង្គភាព អាជីវកម្មនានាដែលចូលរួមក្នុងពិធីនេះ បានរៃអង្គាសប្រាក់ជួយឧបត្ថម្ភដល់ជនក្រីក្រដោយទឹកប្រាក់ជាង១០ពាន់លានដុង។ ទន្ទឹមជាមួយគ្នានោះ អំណោយចំនួន ១២០ចំណែកដែលក្នុងមួយចំណែកមានតម្លៃ៥០ម៉ឺនដុង បានប្រគល់ជូនគ្រួសារ
ក្រីក្រនៅខេត្ត Ha Nam ចំនួន១២០គ្រួសារផងដែរ។ លោក Mai Tien Dung លេខា
គណៈកម្មាធិការបក្សខេត្ត Ha Nam បានសន្យា បញ្ចូនទឹកប្រាក់ទាំងអស់នេះ ទៅ
កាន់ជនក្រីក្រក្នុងខេត្តទាំងមូលដោយផ្ទាល់ក្នុងឱកាសបុណ្យតេតឆ្នាំវក អដ្ឋស័ក
២០១៦ខាងមុខ៕