ខេត្ត Hai Duong បើកទូលាយតំបន់ផលិតផ្លែគូលែនតាមស្ដង់ដារអន្តរជាតិ

(VOVWORLD) - ខេត្តមានផ្ទៃដីដាំ គូលែនចំនួន៩៧០០ហិកតា ហើយបរិមាណផ្លែក្នុងឆ្នាំ២០២០ទំនងជា សម្រេចបាន៤៥ពាន់តោន៕

នៅកិច្ចប្រជុំអនុវត្តផែនការបើកទូលាយតំបន់ផលិតផ្លែគូលែន ផ្លែមៀន នាំចេញតាមស្ដង់ដារអន្តរជាតិនិងតភ្ជាប់ការលក់ចេញផ្លែគូលែនឆ្នាំ២០២០ ដែលបានរៀបចំឡើងនាថ្ងៃទី២០ មេសា ខេត្ត Hai Duong បានជម្រាបថា កំពុងកសាងតំបន់ដាំដើមគូលែន មៀន តាមស្ដង់ដារអន្តរជាតិ ចំនួន ២៣កន្លែងលើផ្ទៃដីសរុប២២០ហិកតា។ តំបន់នេះឆ្លើយតបនឹងស្ដង់ដារនៃ ទីផ្សារជាច្រើនដូចជា អាមេរិក ជប៉ុនអូស្ត្រាលីនិងសហភាពអឺរ៉ុបអំពីការភូត គាមអនាម័យនិងសុវត្ថិភាពចំណីអាហារ។

គួរបញ្ជាក់ថា នាបច្ចុប្បន្ន ខេត្ត Hai Duong មានតំបន់ដាំដើមឈើហូប ផ្លែចំនួន៦៤និងមូលដ្ឋានវេចខ្ចប់ចំនួន១២០ ដែលត្រូវបានផ្ដល់លេខកូដ ធានាស្ដង់ដារសម្រាប់នាំចេញទៅកាន់ប្រទេសចិន។ ខេត្តមានផ្ទៃដីដាំ គូលែនចំនួន៩៧០០ហិកតា ហើយបរិមាណផ្លែក្នុងឆ្នាំ២០២០ទំនងជា សម្រេចបាន៤៥ពាន់តោន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ