ខេត្ត Khanh Hoa ត្រៀមខ្លួនជាស្រេចប្រកាសកំចាត់ជំងឺរាតត្បាត Covid-19

(VOVWORLD) - មិនមើលងាយ ស្ដារ ស្ថិរភាពនៃជីវភាពរស់នៅឡើងវិញ ហើយជំនះពុះពារលើការលំបាកលំបិន បង្កឡើងដោយជំងឺរាតត្បាត គឺជាភារកិច្ចសំខាន់ជួរមុខនៃខេត្ត Khanh Hoa នាពេលបច្ចុប្បន្ន។
ខេត្ត Khanh Hoa ត្រៀមខ្លួនជាស្រេចប្រកាសកំចាត់ជំងឺរាតត្បាត Covid-19 - ảnh 1អ្នកឆ្លងជំងឺ Covid-19 តែមួយគត់នៅខេត្ត Khanh Hoa ត្រូវបានព្យាបាលជាសះស្បើយរួចហើយ (រូបថត៖ VOV) 

  ក្រោយរយៈពេលជិតមួយខែប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 យ៉ាងប្ដូរផ្ដាច់មក ខេត្ត Khanh Hoa ភាគកណ្ដាលវៀតណាមបានមាន លក្ខណៈគ្រប់គ្រាន់ដើម្បីប្រកាសកំចាត់ជំងឺនេះ។ មិនមើលងាយ ស្ដារ ស្ថិរភាពនៃជីវភាពរស់នៅឡើងវិញ ហើយជំនះពុះពារលើការលំបាកលំបិន បង្កឡើងដោយជំងឺរាតត្បាត គឺជាភារកិច្ចសំខាន់ជួរមុខនៃខេត្ត Khanh Hoa នាពេលបច្ចុប្បន្ន។

        Khanh Hoa ជាតំបន់មួយក្នុងចំណោមតំបន់ដើមដំបូងក្នុងទូទាំង ប្រទេសវៀតណាម បានរកឃើញករណីឆ្លងជំងឺ។ ក្នុងអំឡុងពេលមួយខែ កន្លងមក ខេត្តបានអនុវត្តដំណោះស្រាយបង្ការទប់ស្កាត់ជំងឺជាច្រើនដោយ ព្រមៗគ្នា។ ក្រៅពីមន្ទីរពេទ្យត្រូពិក មានមន្ទីរពេទ្យចំនួន៥ផ្សេងទៀតក៏បាន ត្រៀមខ្លួនជាស្រេចប្រយុទ្ធប្រឆាំងនឹងជំងឺផងដែរ។ ខេត្តបានចំណាយទឹក ប្រាក់ជាង១២ពាន់លានដុងសម្រាប់ការងារនេះ។ ម៉ាស់ការពារខ្លួនរាប់ម៉ឺន គ្រឿងត្រូវបានចែកចាយជូនដល់ប្រជាជនដោយឥតគិតថ្លៃ។ សហគ្រាស ទេសចរណ៍បានអនុវត្តយ៉ាងម៉ឺងម៉ាត់ការវាស់សីតុណ្ហភាពរាងកាយ ជូន ម៉ាស់ការពារខ្លួននិងទឹកកំចាត់មេរោគសម្រាប់ភ្ញៀវទេសចរ។ លោកស្រី Nguyen Thi Hoa ភ្ញៀវទេសចរម្នាក់មកពីទីក្រុងហាណូយ បានឲ្យដឹងថា៖

        “នាបច្ចុប្បន្ន ខេត្ត Khanh Hoa មិនមានករណីឆ្លងជំងឺក៏ដូចជាករណី ដាក់ដាច់ដោយឡែកណាមួយឡើយ។ ហេតុដូច្នេះ ខ្ញុំនឹងនរចិត្តណាស់ ដោយសារគ្មានប្រភពឆ្លងជំងឺថ្មី ហើយក៏គ្មានអ្នកដែលធ្លាប់ទៅឆ្លងកាត់តំបន់ មានជំងឺដូចជាទីក្រុង Wuhan ដែរ”។

        រហូតមកដល់បច្ចុប្បន្ននេះ ខេត្ត Khanh Hoa មានលក្ខខណៈគ្រប់គ្រាន់ ដើម្បីប្រកាសបានកំចាត់ជំងឺ Covid-19 ប៉ុន្តែតាមលោក Nguyen Dac Tai អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តបានចាត់ទុកថា ស្ថានភាពនៅតែ មានការវិវត្តន៍ដ៏ស្មុគស្មាញ ហេតុដូច្នេះ សមត្ថកិច្ចក៏ដូចជាប្រជាជនមិនអាច មើលងាយបានឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ