ខេត្ត Khanh Hoa ផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការថែទាំជីវភាពរស់នៅរបស់ជនរួមជាតិជាប្រជាជាតិភាគតិច

(VOVWORLD) - គណៈកម្មាធិការបក្សខេត្ត Khanh Hoa ទើបតែចេញសេចក្តីសម្រេចចិត្តស្តីពីកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម សម្រាប់តំបន់ជនរួមជាតិភាគតិច និងតំបន់ព្រៃភ្នំនៅខេត្ត Khanh Hoa ក្នុងដំណាក់កាល ២០២១-២០២៥ តម្រង់ទិសដៅដល់ឆ្នាំ ២០៣០។
ខេត្ត Khanh Hoa ផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការថែទាំជីវភាពរស់នៅរបស់ជនរួមជាតិជាប្រជាជាតិភាគតិច - ảnh 1លោក  Ho Van Mung ប្រធានគណៈកម្មាធិការឃោសនាអប់រំនៃគណៈកម្មាធិការបក្សខេត្ត Khanh Hoa (រូបថត៖  svhtt.khanhhoa.gov.vn)

ហេតុនេះហើយរហូតដល់ឆ្នាំ ២០៣០  រួមជាមួយនឹងការលុបបំបាត់ផ្ទះទ្រុឌទ្រោមនិងបណ្តោះអាសន្ន ១០០%នៃគ្រួសារជនរួមជាតិភាគតិចនៅតំបន់ឆ្ងាយដាច់ស្រយាលដែលមានហានិភ័យបាក់ស្រុតនិងរងផលប៉ះពាល់ដោយសារ ជំនន់ទឹកភ្លៀង នឹងត្រូវបានរៀបចំការបំលាស់ទីលំនៅដ្ឋានទៅកាន់កន្លែងដែលមានសុវត្ថិភាពផងដែរ។ គួរបញ្ជាក់ថានាបច្ចុប្បន្ន ខេត្ត Khanh Hoa មានជនរួមជាតិភាគតិចចំនួន ៣៥ ដោយមានចំនួនប្រជាជន ៧២.០០០ នាក់ ដែលភាគច្រើនជាជនជាតិ Raglay រួមរស់។ ចំណុចគួរឲ្យកត់សម្គាល់នោះគឺ ខេត្តទាំងមូលនៅតែមានគ្រួសារជនរួមជាតិភាគតិចជិត ៦.០០០ គ្រួសារ ដែលស្ថិតក្នុងស្ថានភាពក្រីក្រ ដោយស្រូបយកជិត ៦០ % នៃគ្រួសារក្រីក្រនៅក្នុងខេត្ត ។ សេចក្តីសំរេចចិត្តរបស់គណៈកម្មាធិការបក្សខេត្ត Khanh Hoa បានកំណត់គោលដៅរហូតដល់ឆ្នាំ ២០២៥ ប្រាក់ចំណូលជាមធ្យមរបស់ជនជាតិភាគតិចនឹងកើនឡើងទ្វេដង បើប្រៀបធៀបនឹងឆ្នាំ ២០២០ ពោលគឺសម្រេចបាន២៨ លានដុង / ម្នាក់ / ឆ្នាំ ហើយរហូតដល់ឆ្នាំ ២០៣០ ស្មើនឹងពាក់កណ្តាលនៃប្រាក់ចំណូលមធ្យមនៅទូទាំងប្រទេសផងដែរ។ លោក  Ho Van Mung ប្រធានគណៈកម្មាធិការឃោសនាអប់រំនៃគណៈកម្មាធិការបក្សខេត្ត Khanh Hoa បានអះអាងថា៖

“ ស្រុកទាំង ២  Khanh Son និង Khanh Vinh នៅតែមានការលំបាក អត្រាគ្រួសារក្រីក្រមាន ២៥% -២៦%។ ក្នុងអាណត្តិនេះ ត្រូវតែប្តេជ្ញាចិត្តក្នុងការ ផ្លាស់ប្តូរស្រុកព្រៃភ្នំទាំងពីរនេះ ដោយការថែទាំងជីវភាពរស់នៅរបស់ប្រជាជន។ អ្វីដែលសំខាន់បំផុតសម្រាប់ជនជាតិភាគតិច គឺត្រូវតែផ្លាស់ប្តូរផ្នត់គំនិត ចំណេះដឹង មានន័យថា គេមិនទន្ទឹងរង់ចាំនិងពឹងផ្អែកទាំងអស់ទៅលើរដ្ឋនោះទេ ពោលគឺមិនធ្វើតាមរបៀប ធ្វើបានប៉ុណ្ណា យកតែប៉ុន្នឹង។ សំខាន់ជាងគេគឺត្រូវតែជួយពួកគេចេះរបៀបធ្វើជាអ្នកមាន” ។

កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម តំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំដំណាក់កាល ២០២១-២០២៥ គឺជាដំណោះស្រាយជាក់ស្តែងរបស់ខេត្ត Khanh Hoa ដើម្បីអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាមចូលទៅក្នុងជីវភាពរស់នៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ