ខេត្ត Kien Giang អភិវឌ្ឍន៍និងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មតាមព្រំដែនជាមួយកម្ពុជា
(VOVWORLD) - អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Kien Giang លោក Nguyen Duc Chin បានឲ្យដឹងថា ខេត្តបានបង្កលក្ខណៈងាយស្រួលសម្រាប់ដំណើរការអនុវត្តភារកិច្ចរវាងទីភ្នាក់ងារនិងអង្គភាពដែលជាប់ទាក់ទង នឹងការផ្សព្វ ផ្សាយនូវខ្លឹមសារអនុស្សារណៈនិងឯកសារច្បាប់ទាក់ទងនឹងបុគ្គល គ្រួសារ អង្គភាពអាជីវកម្ម អង្គការនិងសហគ្រាស។
ច្រកទ្វារអន្តរជាតិ Ha Tien សង្កាត់ My Duc ក្រុង Ha Tien ខេត្ត Kien Giang (រូបថតៈ TTXVN) |
ដោយអនុវត្តសេចក្តីសម្រេចចិត្តរបស់លោកនាយករដ្ឋមន្រ្តីស្តីពីផែន ការអនុវត្តអនុស្សារណៈនៃការយោគយល់គ្នាស្តីពីការអភិវឌ្ឍនិងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មតាមព្រំដែនរវាងប្រទេសទាំងពីរវៀត ណាម និងព្រះរាជាណាចក្រកម្ពុជា ខេត្ត Kien Giang បានប្រគល់ភារកិច្ចសម្រាប់ទីភ្នាក់ងារនិងអង្គភាពនីមួយៗ នៅក្នុងតំបន់ សំដៅធានាឱ្យមានការសម្របសម្រួលយ៉ាងជិតស្និទ្ធ មានការធ្វើសមកាលកម្មនិងការដោះស្រាយការលំបាកនិងបញ្ហាជំពាក់ជំពិនឱ្យបានទាន់ពេលវេលា ក្នុងដំណើរការអនុវត្ត។
អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Kien Giang លោក Nguyen Duc Chin បានឲ្យដឹងថា ខេត្តបានបង្កលក្ខណៈងាយស្រួលសម្រាប់ដំណើរការអនុវត្តភារកិច្ចរវាងទីភ្នាក់ងារនិងអង្គភាពដែលជាប់ទាក់ទងនឹងការផ្សព្វផ្សាយនូវខ្លឹមសារអនុស្សារណៈនិងឯកសារច្បាប់ទាក់ទងនឹងបុគ្គល គ្រួសារ អង្គភាពអាជីវកម្ម អង្គការនិងសហគ្រាស។
ខេត្តក៏បានបង្កើនសកម្មភាពជំរុញពាណិជ្ជកម្មនិងការវិនិយោគក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធព្រំដែនរវាងខេត្ត Kien Giang និងខេត្តជាប់ព្រំដែនរបស់ប្រទេសកម្ពុជា។ ខេត្តបានបង្កលក្ខណៈ ជួយពាណិជ្ជករក្នុងការណែនាំ ជំរុញនិងចែកចាយទំនិញនិងតភ្ជាប់ទំនាក់ទំនងជាមួយពាណិជ្ជករកម្ពុជា។ ទន្ទឹមជាមួយគ្នានោះ អនុវត្តន៍សកម្មភាព អំពាវនាវនិងទាក់ទាញប្រភពដើមទុនវិនិយោគសម្រាប់ការសាងសង់និងបង្ហើយហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្មតាមព្រំដែន ពីអង្គការនិងបុគ្គល យោងតាមបទប្បញ្ញត្តិនៃច្បាប់។
ម្យ៉ាងទៀត ខេត្តក៏បានអនុវត្តកម្មវិធីកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងខេត្ត Kien Giang និងតំបន់នានារបស់កម្ពុជាប្រកបដោយប្រសិទ្ធភាព៕