ខេត្ត Lam Dong ដាក់ចេញគោលដៅទទួលបានឈាមចំនួន ២០០០ ឯកតាក្នុងកម្មវិធី “ដំណើរក្រហម”

(VOVWORLD) - នាថ្ងៃទី ៦ និងទី ៧ ខែកក្កដា នៅទីក្រុង Da Lat ខេត្ត Lam Dong បានប្រព្រឹត្តទៅ កម្មវិធី "ដំណើរក្រហម" លើកទី ១២ និងលើកតម្កើងអ្នកបរិច្ចាកឈាមគំរូក្នុងឆ្នាំ ២០២៤។
ការផ្តោតសំខាន់នៃកម្មវិធីគឺការឃោសនានិងពិគ្រោះយោបល់ដល់មនុស្ស ជាង ៤៥០០ នាក់អំពីការបរិច្ចាគឈាមស្ម័គ្រចិត្តនិងជំងឺ thalassemia ពីកំណើត ព្រម ទាំងចលនាអ្នកស្រុកជាង ២០០០ នាក់ ចុះឈ្មោះបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បី បញ្ជូនប្រភពឈាមសម្រាប់មន្ទីរពេទ្យ Cho Ray ក្នុងទីក្រុងហូជីមិញផងដែរ។ ដើម្បីសម្រេចបាននូវគោលដៅដែលបានដាក់ចេញនោះ នាថ្ងៃទី ៨ កក្កដា គណៈកម្មាធិការរៀបចំនឹងបើកកម្មវិធីទិវាបរិច្ចាកឈាមលើកទី ១២ នៅទីក្រុង Da Lat ដោយមានគោលដៅទទួលបានឈាមចំនួន ៨០០ ឯកតា។ បន្ទាប់មក ទិវាបរិច្ចាគ ឈាម ដើម្បីជួយជ្រោមជ្រែង «ដំណើរក្រហម» នឹងប្រព្រឹត្តទៅនៅតាមមូលដ្ឋាននានា ដើម្បីទទួលបានឈាមជាង ១.២០០ឯកតា។
 "ដំណើរក្រហម" គឺជាកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្តដ៏ធំបំផុតលើទូទាំងប្រទេស ដែលត្រូវបានរៀបចំឡើងតាមខេត្តក្រុងនានាចាប់ពីឆ្នាំ២០១៣មក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ