ខេត្ត Lao Cai ប្រកាសសកម្មភាពប្រារព្ធខួប ១២០ នៃឆ្នាំទេសចរណ៍ Sapa

(VOVWORLD) - នាថ្ងៃទី ១៤ មេសា នៅទីក្រុងហាណូយ ខេត្ត Lao Cai បានរៀបចំសន្និសីទសារព័ត៌មានមួយដើម្បីជូនដំណឹងអំពីព្រឹត្តិការណ៍ជាបន្តបន្ទាប់ ដើម្បីឆ្លើយតបនឹងខួបលើកទី ១២០ នៃឆ្នាំទេសចរណ៍ Sa Pa។ 
ខេត្ត Lao Cai ប្រកាសសកម្មភាពប្រារព្ធខួប ១២០ នៃឆ្នាំទេសចរណ៍ Sapa - ảnh 1ទិដ្ឋភាពនៃសន្និសីទកាសែត 

ពិធីខួបលើកទី ១២០ នៃឆ្នាំទេសចរណ៍ Sa Pa (១៩០៣ - ២០២៣) គ្រោងនឹងប្រព្រឹត្តទៅនៅពាក់កណ្តាលខែកញ្ញាឆ្នាំ ២០២៣ នៅទីក្រុង Sa Pa ។ ការប្រារព្ធពិធីនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងកម្មវិធីសិល្បៈពិសេសមួយដែលណែនាំអំពីដំណើរ ១២០ ឆ្នាំនៃទេសចរណ៍ Sa Pa។ នេះក៏ជាព្រឹត្តិការណ៍ដើម្បីឆ្លើយតបនឹងឆ្នាំទេសចរណ៍ជាតិឆ្នាំ២០២៣។

ក្រៅពីពិធីអបអរសាទរនៅមានកម្មវិធី និងព្រឹត្តិការណ៍ពិសេសៗជាច្រើនដូចជា៖ ការប្រកួតបាល់ទះនារីអន្តរជាតិ VTV Cup នៅត្រីមាសទី ៣ ឆ្នាំ ២០២៣ នៅទីក្រុង Lao Cai; ទេសចរណ៍កីឡាផ្សងព្រេងនៅឧទ្យានជាតិ Hoang Lien Son; មហោស្រពអាហារអន្តរជាតិ នៅខែកញ្ញា ឆ្នាំ២០២៣ និងខែតុលា ឆ្នាំ ២០២៣ នៅទីក្រុង Lao Cai; ពិព័រណ៍ពាណិជ្ជកម្មព្រំដែនវៀតណាម-ចិននៅទីក្រុង Lao Cai ក្នុងត្រីមាសទី៤ ឆ្នាំ ២០២៣ សប្តាហ៍ទេសចរណ៍វប្បធម៌ Sa Pa; សន្និសីទវិទ្យាសាស្ត្រ "ទេសចរណ៌ Sa Pa - រយៈពេល ១២០ឆ្នាំ នៃការបង្កើតនិងការអភិវឌ្ឍ”; ការរត់ម៉ារ៉ាតុងឆ្លងកាត់ភ្នំអន្តរជាតិឆ្នាំ ២០២៣ នឹងប្រព្រឹត្តទៅនៅខែកញ្ញា ឆ្នាំ ២០២៣។ល។

ក្នុងឱកាសនេះ ខេត្ត Lao Cai នឹងបើកសម្ពោធ ដាក់ឲ្យដំណើរការគម្រោងសំខាន់ៗ ដើម្បីអបអរសាទរខួបលើកទី ១២០  ឆ្នាំនៃទេសចរណ៍ Sa Pa៕

ប្រតិកម្មទៅវិញ

ផ្សេងៗ