ខេត្ត LAO CAI រៀបចំសន្និសីទកាសែតឧទ្ទេសនាមអំពីផលិតផលទេសចរណ៍ថ្មី
|
ខេត្ត LAO CAI |
(VOV)_បណ្ដាផលិតផលទេសចរណ៍ថ្មីរបស់ខេត្ត Lao Cai គឺបង្កើតទួរទេស
ចរណ៍ សាសនាប្រលឹងតាមទន្លេ Hong ឆ្លងកាត់ខេត្តចំនួន៣គឺ៖Phu Tho – Yen Bai
– Lao Cai ក្នុងឱកាសថ្ងៃព្រះច័ន្ទពេញបូរមីនាខែកក្កដាតាមច័ន្ទគតិ ពិធីបុណ្យតាម
ដងវិថី ការប្រកួត Maraton អន្តរជាតិដោយមានការចូលរួមរបស់បណ្ដាកីឡាករ កីឡាការនីមកពីប្រទេសចំនួន៤៣…។ល។
នៅក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី១០ កក្កដា នៅរដ្ឋធានីហាណូយ លោក
Tran Huu Son នាយកមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត Lao Cai បានអោយដឹង ថា៖ រួមជាមួយការបង្កើតផលិតផលទេសចរណ៍ថ្មីៗដ៏វិសេសវិសាល ខេត្ត lao Cai នឹងអនុវត្តដំណោះស្រាយជាច្រើន ដើម្បីជួយឧបត្ថម្ភ លើកទឹកចិត្តអង្គភាពអាជីវកម្ម
និងប្រជាជន ចូលរួមធ្វើទេសចរណ៍ ដើម្បីបំរើល្អជាងទៀតតម្រូវការទៅទស្សនា សំរាកលំហែរកាយរបស់ភ្ញៀវទេសចរណ៍៖
“ យើងខ្ញុំស្នើថាត្រូវពន្យាពេលបង់ពន្ធ ធនាគារផ្តល់អាទិភាពអោយជនជាតិ ភាគតិចខ្ចីទុនដើម្បីអភិវឌ្ឍន៍ទេសចរណ៍សហគមន៍។ ផ្តល់អាទិភាពអំពីដីធ្លី អំពាវ
នាវវិនិយោគ។ យើងខ្ញុំលើកទឹកចិត្តប្រជាជនអភិវឌ្ឍន៍ទេសចរណ៍ កសាងបណ្ដា
ផលិត ផលទេសចរណ៍ថ្មី ពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ…។ល៕”