ខេត្ត Long An (វៀតណាម)និងខេត្តព្រៃវែង(កម្ពុជា)បង្កើនកិច្ចសហប្រតិបត្តិការ

ខេត្ត Long An (វៀតណាម)និងខេត្តព្រៃវែង(កម្ពុជា)បង្កើនកិច្ចសហប្រតិបត្តិការ - ảnh 1
គណៈប្រតិភូថ្នាក់ដឹកនាំខេត្តព្រៃវែង(កម្ពុជា) បានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅខេត្ត Long An (http://www.longan.gov.vn/)

(VOV)_នាថ្ងៃទី ៣ និងទី៤ មិនា គណៈប្រតិភូថ្នាក់ដឹកនាំខេត្តព្រៃវែង(កម្ពុជា) ​បាន អញ្ជើញមកបំពេញទស្សនកិច្ចការងារនៅខេត្ត Long An ( ភាគខាង​ត្បូងវៀតណាម)។ ក្រោយរយៈពេល១ឆ្នាំ អនុវត្តកិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ទ្វេភាគី​ជាមួយគ្នាខេត្ត ទាំងពីរទទួលបានសមិទ្ធិផលសកម្មជាច្រើន។ នៅក្នុងជំនួបធ្វើការរវាងថ្នាក់ដឹក នាំនៃ ខេត្តទាំងពីរ នាថ្ងៃទី ៤ មិនា ខេត្ត Long An នឹង​ជួយ​ឧបត្ថម្ភខេត្តព្រៃវែងកសាងស្ពាន
 Tan Hung -ស្វាយអាងុង ​វិនិយោគ​កសាងបណ្ដាញអគ្គីសនី  ​បណ្ដុះបណ្ដាលកម្មាភិ
បាល …។ល។ អភិបាល​ខេត្ត​ព្រៃវែងលោក ហាស់ សារ៉េត មានគោលបំណងថា៖
នាពេលខាង​មុខនេះ ខេត្ត Long An នឹងបន្តយកចិត្តទុកដាក់ ជួយឧបត្ថម្ភខេត្តព្រៃវែង​លើវិស័យនានា រួមចំណែកពង្រាងនិងពង្រីកទំនាក់ទំនងដ៏ល្អប្រសើររវាងខេត្ត Long
An - ខេត្តព្រៃវែង និយាយដោយឡែក និងវៀតណាម-កម្ពុជា​និយាយរួម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ