ខេត្ត Nghe An ត្រូវផ្លាស់ប្តូរថ្មីដើម្បីទាក់ទាញការវិនិយោគ
(VOVWORLD) - នាថ្ងៃទី២៦ខែមេសា នៅខេត្ត Nghe An សមាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិ បាល លោក Vuong Dinh Hue បានអញ្ជើញចូលរួមកិច្ចប្រជុំ “ជួបប្រាស្រ័យ Nghe An - ជប៉ុន៖ សហប្រតិបត្តិការនិងអភិ វឌ្ឍន៍”។
ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue អញ្ជើញថ្លែងក្នុងពិធី |
អញ្ជើញថ្លែងមតិបញ្ជាណែនាំនៅឯកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានអះអាងថា៖ កិច្ចប្រជុំនេះជាឱកាសសម្រាប់ជំនួបប្រាស្រ័យ ផ្លាស់ប្តូរនិងតភ្ជាប់ និងស្វែងរកនូវដំណោះស្រាយសមស្របដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម អប់រំបណ្តុះបណ្តាល និងជួបប្រាស្រ័យវប្បធម៌ រវាងខេត្ត Nghe An ជាមួយរដ្ឋអំណាច ដៃគូ និងសហគ្រាសជប៉ុន។ តាមនោះ ធ្វើឲ្យស៊ីជម្រៅថែមទៀត នូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រស៊ីជម្រៅ ដើម្បីសន្តិភាពនិងភាពសម្បូររុងរឿងនៅប្រទេសនីមួយៗ។
លោកឧបនាយករដ្ឋមន្ត្រីបានសង្ឈឹមថា តាមរយៈកិច្ចប្រជុំនេះ វិនិយោគិនជប៉ុន នឹងយល់ច្បាស់អំពីខេត្ត Nghe An ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការនិងកសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិនិយោគធ្វើអាជីវកម្មយូរអង្វែងនៅតំបន់ដីនេះ។
លោក Vuong Dinh Hue ក៏បានជឿជាក់ថា ជាមួយនឹងការរួមដំណើររបស់រដ្ឋាភិបាល និងការខិតខំប្រឹងប្រែងរបស់រដ្ឋអំណាចខេត្ត Nghe An និងដៃគូមកពីជប៉ុននោះ ទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមនិងជប៉ុននិយាយរួមនិងកិច្ចសហប្រតិបត្តិការរវាងខេត្ត Nghe An និងជប៉ុននិយាយដោយឡែក នឹងបន្តការអភិវឌ្ឍយ៉ាងទូលំទូលាយនិងកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ៕