ខេត្ត Nghe An រៀបចំយ៉ាងឱឡារិកពិធីរំលឹកខួបលើកទី១៣០នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ
(VOVWORLD) - នាព្រឹកថ្ងៃទី១៧ ឧសភា នៅទីក្រុង Vinh ខេត្ត Nghe An បានរៀបចំយ៉ាងឱឡារិកនូវពិធីរំលឹកខួបលើកទី១៣០ទិវាកំណើតរបស់លោកប្រធានហូជីមិញ (ថ្ងៃទី១៩ ឧសភា ឆ្នាំ១៨៩០-ថ្ងៃទី១៩ ឧសភា ឆ្នាំ២០២០)។
ទិដ្ឋភាពនៅពិធីរំលឹកខួបលើកទី១៣០ទិវាកំណើតរបស់លោកប្រធានហូជីមិញ នៅខេត្ត Nghe An (រូបថត៖ TTXVN) |
អញ្ជើញចូលរួមព្រឹត្តិការណ៍នេះមានវត្តមានអតីតប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung ប្រធានគណៈកម្មាធិការកិច្ចការផ្ទៃក្នុងមជ្ឈឹមលោក Phan Dinh Trac ថ្នាក់ដឹកនាំបណ្ដាក្រសួង ស្ថាប័នមជ្ឈឹម កម្មាភិបាលបដិវត្តន៍ជើងចាស់ វីរៈអ្នកម្ដាយវៀតណាមរួមជាមួយប្រជាជនយ៉ាងច្រើនកុះករនៅក្នុងតំបន់ផងដែរ។
ថ្លែងសុន្ទរកថានៅពិធីនេះ លេខាគណៈកម្មាធិការបក្សខេត្ត Nghe An លោក Thai Thanh Quy បានលើកច្បាស់ថា Nghe An មានមោទនភាពជាស្រុកកំណើតរបស់លោកប្រធានហូជីមិញ ហើយមានប្រពៃណីបដិវត្តន៍ដែលផ្សាភ្ជាប់នឹងគ្រប់ជ័យជំនះរបស់ប្រទេសទាំងមូលក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេស។ នាសព្វថ្ងៃ ខេត្ត Nghe An បានក្លាយទៅជាចំណុចមួយក្នុងចំណោមចំណុចភ្លឺស្វាងនៃប្រទេសទាំងមូលក្នុងការងារកសាងជនបទថ្មី ធានាសន្តិសុខសង្គម ហើយជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ នាពេលខាងមុខ ខេត្តនឹងបន្តពង្រីកជាអតិបរមានូវសក្ដានុភាព ឧត្តមភាពរបស់ខ្លួនដើម្បីធ្វើសមាហរណកម្មយ៉ាងសកម្ម កៀរគរប្រភពធនធាននានាសម្រាប់ការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព ជំរុញខ្លាំងការកែទម្រង់រដ្ឋបាល កែលម្អបរិយាកាសវិនិយោគ បម្រើប្រជាជននិងសហគ្រាសយ៉ាងល្អថែមទៀត ព្រមទាំងលើកកំពស់គុណភាពអប់រំបណ្ដុះបណ្ដាល អភិវឌ្ឍប្រភពធនធានមនុស្សដោយមានគុណភាពខ្ពស់ ដើម្បីឆ្លើយតបនឹងតម្រូវការនៃការអភិវឌ្ឍផងដែរ៕