ខេត្ត Phu Tho ត្រៀមរួចរាល់ដើម្បីទទួលប្រជាជនទូទាំងប្រទេសមកអុជធូបក្នុងថ្ងៃសែនខួបដូនតាជាតិ

(VOVWORLD) - ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ខេត្ត Phu Tho កំពុងទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ យ៉ាងច្រើនកុះករ មកចូលរួមសកម្មភាពនានាក្នុងក្របខ័ណ្ឌពិធីបុណ្យសែនខួបស្ដេច Hung និងសប្តាហ៍វប្បធម៌និងទេសចរណ៍តំបន់ដីដូនតាជាតិឆ្នាំ២០២៣។ 

ខេត្ត Phu Tho ត្រៀមរួចរាល់ដើម្បីទទួលប្រជាជនទូទាំងប្រទេសមកអុជធូបក្នុងថ្ងៃសែនខួបដូនតាជាតិ - ảnh 1ខ្លោងទ្វារចូលក្នុងពិធីបុណ្យវិហារស្ដេច Hung។ (រូបថត៖ VOV)
ព្រឹត្តិការណ៍ មួយក្នុងចំណោមព្រឹត្តិការណ៍សំខាន់ៗនៃពិធីបុណ្យនោះ គឺពិធីអុជធូបសែនខួប ស្តេច Hung ដែលនឹងប្រារព្ធធ្វើឡើងនៅម៉ោង ៧ ព្រឹកថ្ងៃទី ២៩ ខែមេសា ត្រូវនឹងថ្ងៃទី ១០ ខែទី៣តាមច័ន្ទគតិ។ ដោយមានគោលដៅកសាង និងរៀបចំពិធីបុណ្យសែនខួប ស្តេច Hung - ពិធីបុណ្យវិហារស្ដេច Hung ក្លាយទៅជាពិធីបុណ្យគំរូនៃប្រទេសទាំង មូល ខេត្ត Phu Tho កំពុងខិតខំប្រឹងប្រែងធានាឱ្យពិធីបុណ្យត្រូវបានរៀបចំឡើងយ៉ាង យកចិត្តទុកដាក់និងមានសុវត្ថិភាព។
ពិធីសែនខួបស្តេច Hung - ពិធីបុណ្យវិហារស្ដេច Hung ប្រចាំឆ្នាំគឺជាឱកាសមួយ សម្រាប់ប្រជាជនទូទាំងប្រទេសសម្តែងនូវប្រពៃណី “ផឹកទឹក នឹងដល់ប្រភពដើម” ដោយលើកតម្កើងតម្លៃវប្បធម៌សហសម័យ ពង្រឹងផែនមហាសាមគ្គីភាពរបស់ប្រជា ជាតិទាំងមូល។ ដោយមានភាពម្ចាស់ការនិងភាពច្នៃប្រឌិតក្នុងការរៀបចំ និងគ្រប់គ្រង ពិធីបុណ្យក្នុងរយៈពេលច្រើនឆ្នាំមកនេះ ខេត្ត Phu Tho បានត្រៀមរួចរាល់ដើម្បីទទួល ជនរួមជាតិ និងភ្ញៀវទេសចរមកពីគ្រប់ទិសទី មកអុជធូបក្នុងឱកាសថ្ងៃសែនខួបដូនតា ជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ