ខេត្ត Quang Binh ត្រូវពឹងផ្អែកលើសក្តានុពល ឱកាសនិងគុណសម្បត្តិប្រកួតប្រជែងដើម្បីអភិវឌ្ឍន៍

(VOVWORLD) - ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅខេត្ត Quang Binh នារសៀលថ្ងៃទី ២២ ធ្នូ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំសំខាន់ៗរបស់ខេត្ត អំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០២១; ទិសដៅនិងភារកិច្ចសម្រាប់ឆ្នាំ២០២២។

ខេត្ត Quang Binh ត្រូវពឹងផ្អែកលើសក្តានុពល ឱកាសនិងគុណសម្បត្តិប្រកួតប្រជែងដើម្បីអភិវឌ្ឍន៍ - ảnh 1នាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងមតិក្នុងជំនួបជាមួយថ្នាក់ដឹកនាំសំខាន់ៗនៃខេត្ត Quang Binh (រូបថត៖ Duong Giang/TTXVN)

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានកោតសរសើរចំពោះរាល់លទ្ធផលដែលខេត្ត Quang Binh សម្រេចបាននាពេលកន្លងមក ហើយទន្ទឹមនឹងនោះក៏បានលើកឡើងការព្យាករណ៍ពីស្ថានភាពក្នុងឆ្នាំ ២០២២ ដែលមានទាំងការលំបាក បញ្ហាប្រឈម ឱកាស និងលក្ខណៈងាយស្រួល។ ក្នុងនោះការលំបាកនិងបញ្ហាប្រឈមកាន់តែច្រើន គ្រោះធម្មជាតិមិនអាចទាយទុកមុនបាន ជំងឺរាតត្បាតនៅតែស្មុគស្មាញ។ លោកនាយករដ្ឋមន្ត្រីបានស្នើថា៖ “គោលដៅសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព អភិវឌ្ឍន៍យ៉ាងទូលំទូលាយ និងស៊ីជម្រៅ លើកកម្ពស់ជីវភាពខាងស្មារតីនិងសម្ភារៈរបស់ប្រជាជន ស្ថិរភាពនយោបាយ និងធានាសន្តិសុខ និងការពារជាតិ។ ខេត្តត្រូវពឹងផ្អែកលើសក្តានុពល ឱកាសលេចធ្លោ និងគុណសម្បត្តិប្រកួតប្រជែង ដើម្បីអភិវឌ្ឍន៍និងប្រែក្លាយការលំបាកឱ្យទៅជាភាពងាយស្រួល និងប្រែក្លាយភាពមិនអាចទៅរួចទៅជាអាចធ្វើទៅបាន។ ផែនការអភិវឌ្ឍន៍ខេត្ត Quang Binh ត្រូវតែបញ្ចប់យ៉ាងឆាប់រហ័ស ដោយមានការគិតប្រកបដោយភាពច្នៃប្រឌិត មានការគិតទុកជាមុន និងការវិនិយោគប្រកបដោយវិធីសាស្ត្រ ដើម្បីគណនាបញ្ហាផែនការទាំងមូល។ ដូច្នេះ យើងនឹងមានខេត្ត Quang Binh មួយមានការអភិវឌ្ឍប្រកបដោយចីរភាព”។

លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យខេត្ត Quang Binh យកចិត្តទុកដាក់លើការកែទម្រង់បែបបទរដ្ឋបាល លើកកំពស់សមត្ថភាពប្រកួតប្រជែងរបស់ខេត្ត បង្កើតបរិយាកាសវិនិយោគអំណោយផល។ ទន្ទឹមនឹងនោះ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ដើម្បីពង្រឹងការតភ្ជាប់ក្នុងតំបន់ ដែលក្នុងនោះ ផ្តោតលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ