ខេត្ត Quang Binh ត្រូវអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីគន្លឹះស្តីពីការអភិវឌ្ឍប្រភពធនធានមនុស្ស

(VOVWORLD) - នេះជាការណែនាំរបស់ប្រធានរដ្ឋសភា លោក Vuong Dinh នារសៀលថ្ងៃទី ៨ មករា ពេលអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់គណៈកម្មាធិការបក្ស រដ្ឋាភិបាល និងប្រជាជនខេត្ត Quang Binh។
ខេត្ត Quang Binh ត្រូវអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីគន្លឹះស្តីពីការអភិវឌ្ឍប្រភពធនធានមនុស្ស - ảnh 1ប្រធានរដ្ឋសភា  លោក Vuong Dinh Hue ។ (រូបថត៖ Doãn Tấn/TTXVN)

លោកប្រធានរដ្ឋសភាបានស្នើឱ្យខេត្ត Quang Binh ពិនិត្យយ៉ាងសកម្ម និងរៀបចំប្រភពកម្មាភិបាលសំខាន់ៗ  កម្មាភិបាលវ័យក្មេង កម្មាភិបាលនារី និងកម្មាភិបាលដែលជាជនជាតិភាគតិច ... ពីខេត្តទៅស្រុក ដល់ឃុំ សង្កាត់ និងទីភ្នាក់ងារមន្ទីរ។ ទន្ទឹមនឹងនោះ ខេត្តត្រូវបន្តយកចិត្តទុកដាក់ និងរៀបចំរចនាសម្ព័ន្ធឡើងវិញគ្រប់ជ្រុងជ្រោយនៃវិស័យទេសចរណ៍ ផ្នែកបរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធ ធនធាន និងផលិតផលទេសចរណ៍; យកចិត្តទុកដាក់ដល់ការអភិវឌ្ឍទីក្រុងដែលផ្សាភ្ជាប់នឹងសេដ្ឋកិច្ចទីក្រុង។

ក្នុងឱកាសនេះ ប្រធានរដ្ឋសភា  លោក Vuong Dinh Hue បានចុចប៊ូតុងតាមទម្រង់អនឡាញដោយចាប់ផ្តើមសាងសង់គម្រោង ចំនួន ៣ របស់ខេត្ត Quang Binh រួមមាន៖ គម្រោងស្ពាន Nhat Le ៣ គម្រោងមជ្ឈមណ្ឌលគ្រប់គ្រងជំងឺ និងគម្រោងមជ្ឈមណ្ឌលកីឡាខេត្ត។

មុននោះ នាព្រឹកថ្ងៃដដែល ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរបុណ្យតេត នៅប៉ុស្តការពារព្រំដែន Nhat Le (ខេត្ត Quang Binh)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ