|
ខេត្ត Quang Binh រៀបចំពិធីបង្សុកូល ឧទ្ទឹសកុសលជូនដល់វញ្ញាណខ័ណ្ឌវីរយុទ្ធជន |
(VOV)_នារសៀលថ្ងៃទី២ កក្កដា នៅខេត្ត Quang Binh ( ភាគកណ្ដាលវៀតណាម)
បានប្រព្រឹត្តទៅពិធីបង្សុកូល ឧទ្ទឹសកុសលជូនដល់វញ្ញាណខ័ណ្ឌវីរជន យុទ្ធជនពលីជីវិត។
ឧត្តមសេនីយ៍ទោ Ngo Kim Dong បានអោយដឹងថា៖
“ បក្ស រដ្ឋ កងទ័ពប្រជាជនវៀតណាម ជានិច្ចកាលដឹងគុណការពលីកម្មដ៏អង់អាច
ក្លាហានរបស់បណ្ដាកម្មាភិបាល យុទ្ធជន ដើម្បីឯករាជ្យ សេរីភាពសំរាប់មាតុប្រទេស
ជាតិ។ បន្តប្រពៃណីរបស់យុទ្ធជននេះ យើងខ្ញុំប្តេជ្ញាចិត្តបំពេញគ្រប់ភារកិច្ច កសាង
កងកម្លាំងអោយកាន់តែខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃ៕”