ខេត្ត Quang Nam បង្កើនការសម្របសម្រួលជាមួយ VVA ដើម្បីជំនះផលវិបាកនៃសង្គ្រាម
(VOVWORLD) - កាលពីថ្ងៃទី ២៩ ឧសភា នៅខេត្ត Quang Nam គណៈកម្មាធិការប្រជាជនខេត្ត Quang Nam បានទទួលអង្គការអតីតទាហានអាមេរិកក្នុងសង្គ្រាមវៀតណាម (VVA) ដឹកនាំដោយលោក Grant Townsend Coates ប្រធានគណៈកម្មាធិការជាតិទទួល បន្ទុកឈ្លើយសិកនិងជនបាត់ខ្លួន (គណៈកម្មាធិការ POW/MIA)។
នៅទីនេះ លោក Tran Anh Tuan អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តបានសម្ដែងបំណងថា VVA នឹងបន្តជួយឧបត្ថម្ភខេត្ត Quang Nam ក្នុងការអនុវត្តកម្មវិធីមនុស្សធម៌ទាក់ទង នឹងការជំនះលើផលវិបាកនៃសង្គ្រាម ជាពិសេសជួយឧបត្ថម្ភជនរងគ្រោះដោយជាតិគីមី ពុលពណ៌លឿង
ទុំ/dioxin; ផ្គត់ផ្គង់ឯកសារនិងព័ត៌មានទាក់ទងនឹងយុទ្ធជនពលី វៀតណាមក្នុងសង្គ្រាម ដើម្បីរុករក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលី និងគម្រោងបោស សម្អាតគ្រាប់បែកមីន ជាដើម។
ចំណែកឯលោក Grant Townsend Coates បានឲ្យដឹងថា៖ នាពេលខាងមុខនេះ គណៈកម្មាធិការនឹងខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការប្រមូល និងស្វែងរកព័ត៌មាន អំពីយុទ្ធជន និងជនរងគ្រោះដែលបានពលីជីវិតក្នុងសង្គ្រាម ដើម្បីជួយក្រុមគ្រួសារយុទ្ធ ជនពលីឆាប់បាននាំយកអដ្ឋិធាតុញាតិសន្ដានរបស់ខ្លួនមកបញ្ចុះនៅស្រុក កំណើត។ ក្នុងពេលជាមួយគ្នានេះ ស្នើឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកយកចិត្តទុកដាក់ ដល់ការជួយឧបត្ថម្ភជនរងគ្រោះដែលរងផលប៉ះពាល់ដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin ក្នុងសង្គ្រាម ផងដេរ។ លោក Grant Townsend Coates បានសង្ឃឹមថា កម្មវិធីនានាអាច ចូលរួមចំណែកផ្សះផ្សារស្នាមរបួសនៃសង្គ្រាម ហើយរឹតបន្តឹងចំណងមិត្តភាពរវាងប្រទេស ទាំងពីរផងដែរ៕