ខេត្ត Quang Nam បន្តគៀងគររាល់ប្រភពវិនិយោគសម្រាប់បេតិកភណ្ឌពិភពលោកចំនួនពីរគឺ Hoi An និង My Son
(VOVWORLD) - នាថ្ងៃទី ៧ ខែកញ្ញា គណៈកម្មាធិការប្រជាជនខេត្ត Quang Nam បានបើកសន្និសិទវាយតម្លៃចំពោះការអភិរក្សនិងលើកកម្ពស់តម្លៃនៃទីក្រុងបុរាណ Hoi An និងតំបន់ប្រាសាទ My Son បន្ទាប់ពីរយៈពេល ២០ ឆ្នាំ ត្រូវបានអង្គការ UNESCO ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ពិភពលោក និងរយៈពេល ១០ ឆ្នាំ ដែល Cu Lao Cham-Hoi An ត្រូវបានទទួលស្គាល់ថាជាមណ្ឌលទុកបំរុងជីវៈចម្រុះពិភពលោកផងដែរ។
ពិធីលើកតម្កើងដល់អង្គការនិងបុគ្គលទាំងក្នុងនិងក្រៅប្រទេសដែលបានចូលរួមវិភាគទានយ៉ាងសកម្មចំពោះ Hoi An និង My Son |
ក្នុងរយៈពេល ២០ ឆ្នាំកន្លងមក ប្រព័ន្ធប្រាសាទ My Son, ទីក្រុងបុរាណ Hoi An និងប្រព័ន្ធអេកូឡូស៊ី Cu Lao Cham ទាំងមូល ត្រូវបានអភិរក្សដោយរក្សាសភាពដើមនៅដដែល ធានានូវភាពត្រឹមត្រូវនៃបេតិកភណ្ឌ រួមចំណែកបង្កើតភាពទាក់ទាញសម្រាប់ភ្ញៀវក្នុងស្រុកនិងបរទេសមកទស្សនា។
ក្នុងឱកាសនេះ ក្រោមការអនុញ្ញាតពីលោកប្រធានរដ្ឋ ថ្នាក់ដឹកនាំក្រសួងវប្បធម៌កីឡានិងទេសចរណ៍ បានប្រគល់បណ្ណសរសើរដល់សមូហភាពនិងបុគ្គលទាំងក្នុងស្រុកនិងក្រៅស្រុកដែលបានចូលរួមចំណែកយ៉ាងច្រើនក្នុងការអភិរក្សនិងលើកកម្ពស់បេតិក ភណ្ឌវប្បធម៌ពិភពលោក Hoi An, My Son និងមណ្ឌលទុកបំរុងជីវចម្រុះពិភពលោក Cu Lao Cham-Hoi An ផងដែរ៕