ខេត្ត Quang Nam វិនិយោគទឹកប្រាក់ចំនួន ៨០ ពាន់លានដុងសំរាប់ការអភិវឌ្ឍន៍សុខាភិបាលនៅកោះសមុទ្រឆ្នាំ ២០២០


ខេត្ត Quang Nam វិនិយោគទឹកប្រាក់ចំនួន ៨០ ពាន់លានដុងសំរាប់ការអភិវឌ្ឍន៍សុខាភិបាលនៅកោះសមុទ្រឆ្នាំ ២០២០ - ảnh 1
ខេត្ត Quang Nam វិនិយោគទឹកប្រាក់ចំនួន ៨០ ពាន់លានដុងសំរាប់ការអភិវឌ្ឍន៍សុខាភិបាលនៅកោះសមុទ្រឆ្នាំ ២០២០ (Image: VNA)

(VOVworld) – គណៈកម្មាធិការប្រជាជនខេត្ត Quang Nam (ភាគកណ្ដាលវៀតណាម) ទើបនឹងបានអនុម័តលើផែនការអនុវត្តគំរោងការណ៍ “អភិវឌ្ឍន៍សុខាភិបាលនៅកោះ
សមុទ្ររបស់វៀតណាមដល់ឆ្នាំ ២០២០” ដោយមានប្រាក់ចំណាយចំនួន ៨០ ពាន់
លានដុង។  គោលដៅនៃគំរោងការណ៍នេះគឺសំដៅលើកកំពស់សមត្ថភាពសុខាភិបាល
នៅឃុំស្រុកដើម្បូធានាសុខភាពសំរាប់ប្រជាជននិងកំលាំងប្រដាប់អាវុធដែលកំពុង
រស់នៅតំបន់ឆ្នេសមុទ្រនិងកោះ Cu Lao Cham ខេត្ត Quang Nam។ នាឆ្នាំ ២០១៤ គិលានុបដ្ឋាននៅឃុំស្រុកនឹងត្រូវបានជួលជុសនិងកសាងថ្មី។ ដល់ឆ្នាំ ២០២០ កម្មាភិបាលគ្រួពេទ្យចំនួន ១៤ នាក់នឹងត្រូវបានបណ្តុះបណ្ដាលនិងបញ្ជូនទៅកាន់ ការងារនៅគិលានុបដ្ឋានឃុំស្រុក ជាដើម។ ទម្ទឹមនឹងនោះ អ្នកនេសាទនៅខេត្តនឹង ត្រូវបានហ្វឹកហាត់ដោះស្រាយសង្គ្រោះក្នុងករណីជួបឧប្បទ្ទវហេតុផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ