ខេត្ត Quang Ngai នឹងកសាងសំណង់រំលឹកវិញ្ញាណក្ខ័ន្ធជនរងគ្រោះក្នុងការសម្លាប់ រង្គាល My Lai

(VOVWORLD) - គម្រោងការណ៍កសាងសួនឧទ្យាននេះគឺសំដៅរំលឹកវិញ្ញាណក្ខ័ន្ធជនស៊ីវិលចំនួន៥០៤នាក់ ដែលត្រូវកងទ័ពអាមេរិកសម្លាប់នាខែមិនាឆ្នាំ១៩៦៨ នៅភូមិ Son My ឃុំ Tinh Khe ទីក្រុង Quang Ngai។
ខេត្ត Quang Ngai នឹងកសាងសំណង់រំលឹកវិញ្ញាណក្ខ័ន្ធជនរងគ្រោះក្នុងការសម្លាប់ រង្គាល My Lai - ảnh 1 ទិដ្ឋភាពនៃសន្និសីទកាសែត 


នារសៀលថ្ងៃទី៦ មិនា នៅទីក្រុងហូជីមិញ គណៈកម្មាធិការប្រជាជនខេត្ត Quang Ngai បានរៀបចំសន្និសីទកាសែតប្រកាសគម្រោងការណ៍សួនឧទ្យានរំលឹកវិញ្ញាណក្ខ័ន្ធសន្តិភាព My Lai។ សួនឧទ្យាននេះមានផ្ទៃដីចំនួន៤១ហិកតា ដែលស្ថិតនៅជិតព្រលានយន្តហោះ Chu Lai ទីក្រុង Quang Ngai។

        គម្រោងការណ៍កសាងសួនឧទ្យាននេះគឺសំដៅរំលឹកវិញ្ញាណក្ខ័ន្ធជនស៊ីវិលចំនួន៥០៤នាក់ ដែលត្រូវកងទ័ពអាមេរិកសម្លាប់នាខែមិនាឆ្នាំ១៩៦៨ នៅភូមិ Son My ឃុំ Tinh Khe ទីក្រុង Quang Ngai។លោក Dang Ngoc Dung អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Ngai បានឲ្យដឹងថា៖

        “សួនឧទ្យាននេះនឹងជាសំណង់ប្រវត្តិសាស្ត្រវប្បធម៌ ជាទីមកដល់គួរឲ្យទាក់ទាញរបស់យុវជនកុមារជំទង់ដើម្បីស្វែងយល់អំពីការបាត់បង់របស់ប្រជាជាតិវៀតណាមក្នុងបុព្វហេតុតស៊ូរំដោះប្រទេសជាតិ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ