ខេត្ត Quang Ninh – Da Nang៖ តភ្ជាប់ទេសចរណ៍ ” ដំណើរមួយ គោលដៅពីរ”
(VOVWORLD) - ខេត្ត Quang Ninh និងខេត្ត Da Nang មានលក្ខណៈស្រដៀងគ្នា អំពីសមុទ្រ មណ្ឌលទេសចរណ៍ ប៉ន្តែក៏មានលក្ខណៈពិសេសខុសប្លែកគ្នាគួរឱ្យចាប់អារម្មណ៍ផងដែរ។
កម្មវិធីជំរុញតម្រូវការទេសច រណ៍ Quang Ninh – Da Nang ឆ្នាំ ២០២០ |
“កម្មវិធីជំរុញតម្រូវការទេសចរ ណ៍ Quang Ninh – Da Nang ឆ្នាំ ២០២០”សំដៅជួយជ្រោម ជ្រែងចលនា “ប្រជាជនវៀត ណាមធ្វើដំណើរទេសចរណ៍ នៅប្រទេសវៀតណាម” ដែលត្រូវបានក្រសួងវប្បធម៌កីឡា និងទេសចរណ៍ទើបតែ បានរៀបចំឡើងនៅមណ្ឌលទេសចរណ៍ Bai Chay ទីក្រុង Ha Long ខេត្ត Quang Ninh។ អញ្ជើញថ្លែងនៅក្នុងពីធីនេះ លោកស្រី Truong Thi Hong Hanh នាយិការមន្ទីរទេសចរណ៍ ទីក្រុង Da Nang បានឲ្យដឹងថា៖“ខេត្ត Quang Ninh និងខេត្ត Da Nang មានលក្ខណៈស្រដៀងគ្នា អំពីសមុទ្រ មណ្ឌលទេសចរណ៍ ប៉ន្តែក៏មានលក្ខណៈពិសេសខុសប្លែកគ្នាគួរឱ្យចាប់អារម្មណ៍ផងដែរ។ នារយៈពេលខាងមុខ យើងខ្ញុំនឹងរួមសហការជាមួយសហគ្រាស ដើម្បីរៀបចំកម្មវិធីជំរុញតម្រូវការ កញ្ចប់ទេសចរណ៍ដ៏វិសេសវិសាលនេះ។ នាបច្ចុប្បន្ន យើងនឹងស្ដារជើងហោះហើរ Da Nang – Van Don ដើម្បីបម្រើទេសចរណ៍ និងអភិវឌ្ឍន៍សេដ្ឋកិច្ចផងដែរ"៕