ខេត្ត​ Quang Ninh ខេត្ត Hai Duong និង ខេត្ត Bac Giang ជំរុញកិច្ចសហប្រតិបត្តិការតភ្ជាប់​​តំបន់

(VOVWORLD) - នាថ្ងៃទី ២២ ខែមករា នៅខេត្ត Quang Ninh គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តចំនួនបីគឺខេត្ត Quang Ninh ខេត្ត Hai Duong និង ខេត្ត Bac Giang បានបើកសន្និសីទ អនុវត្តន៍វិធានការជំរុញការតភ្ជាប់តំបន់រវាងខេត្ត Quang Ninh ខេត្ត Hai Duong និង ខេត្ត Bac Giang សម្រាប់ដំណាក់កាល ២០២២ - ២០២៥។ 
ខេត្ត​ Quang Ninh ខេត្ត Hai Duong និង ខេត្ត Bac Giang ជំរុញកិច្ចសហប្រតិបត្តិការតភ្ជាប់​​តំបន់ - ảnh 1ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងតំបន់រវាងខេត្តទាំងបីគឺ Quang Ninh - Hai Duong - Bac Giang។ (រូបថត៖ TTXVN)

ក្នុងជំនួបនេះ ខេត្តទាំងបីបានប្តេជ្ញា បន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវសេចចក្តីសម្រេចចិត្ត និងសេចក្តីសន្និដ្ឋានរបស់ការិយាល័យនយោបាយ គណៈកម្មាធិការប្រតិបត្តិមជ្ឈិមដោយផ្ទាល់ ចំពោះមូលដ្ឋាននីមួយៗ រួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតាមមូលដ្ឋាននីមួយៗ និងជំរុញការអភិវឌ្ឍន៍ទំនាក់ទំនងក្នុងតំបន់ តាមគោលការណ៍ “ចែករំលែក-ឯកភាព-អភិវឌ្ឍន៍រួមគ្នា”។ មូលដ្ឋានទាំងបីបានឯកភាពគ្នា ផ្តោតសំខាន់លើការសម្របសម្រួល អនុវត្តយុទ្ធសាស្ត្រ "សម្របខ្លួនប្រកបដោយសុវត្ថិភាព មានភាពបត់បែន និងគ្រប់គ្រងជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព" ដោយមានការរក្សា និងពង្រឹងការផ្លាស់ប្តូរព័ត៌មានស្តីពីស្ថានភាពជំងឺរាតត្បាត; ពង្រឹងកិច្ចសហប្រតិបត្តិការ បណ្តុះបណ្តាល ជំនួយបច្ចេកទេសវេជ្ជសាស្រ្ត និងធនធានមនុស្ស ក្នុងសកម្មភាពប្រយុទ្ធប្រឆាំងជំងឺរាតត្បាតដូចជា ការបណ្តុះបណ្តាលដើម្បីបង្កើនសមត្ថភាពធ្វើតេស្ត ការព្យាបាលអ្នកជំងឺកូវីដ-១៩ ការធ្វើតេស្តនិងពិនិត្យមេរោគ SARS-CoV-2 ផងដែរ

ជាពិសេស ខេត្តទាំងបីនឹងបន្តសហការជាមួយគ្នា ក្នុងការកសាងទម្រង់វិទ្យាសាស្ត្រនៃមណ្ឌលកេរ្តិ៍ដំណែល Yen Tu ដើម្បីដាក់ជូនអង្គការ UNESCO ទទួលស្គាល់ជាបេតិកភណ្ឌពិភពលោក និងកសាងទម្រង់វិទ្យាសាស្ត្រនៃបេតិកភណ្ឌវប្បធម៌-ប្រវត្តិសាស្ត្រ តំបន់កេរ្តិ៍ដំណែលទន្លេ Bach Dang៕
 

ប្រតិកម្មទៅវិញ

ផ្សេងៗ