ខេត្ត Quang Ninh គ្រប់គ្រងបានជំងឺរាតត្បាតនៅមូលដ្ឋានខេត្តហើយ

(VOVWORLD) - នារសៀលថ្ងៃទី ៨ ខែកុម្ភៈខេត្ត Quang Ninh បានប្រកាសថា ខេត្តគ្រប់គ្រងបានជំងឺរាតត្បាតកូវីដ ១៩ នៅក្នុងខេត្តហើយ ព្រមទាំងមានគោលការណ៍ បង្រួញតំបន់ធ្វើចត្តាឡីស័ក ដើម្បីសម្រួលប្រជាជនក្នុងការទទួលអំណរបុណ្យតេត។
ខេត្ត Quang Ninh គ្រប់គ្រងបានជំងឺរាតត្បាតនៅមូលដ្ឋានខេត្តហើយ - ảnh 1លោក Nguyen Xuan Ky លេខាគណកម្មាធិការបក្សខេត្ត Quang Ninh ដឹកនាំកិច្ចប្រជុំ

លោក Nguyen Xuan Ky លេខាគណកម្មាធិការបក្សខេត្ត Quang Ninh បានអះអាងថា៖ ខេត្ត ក្រុងចំនួន៥ ដែលមានករណីឆ្លងជំងឺកូវីដ ១៩ គឺ Ha Long  Dong Trieu  Van Don  Cam Pha  និង Uong Bi សុទ្ធតែបានគ្រប់គ្រងជំងឺកូវីដ ១៩ ហើយ។ លោកបានអះអាងថា៖ “យោងតាម តួរលេខ របស់ក្រសួងសុខាភិបាល បានឲ្យដឹងថា យើងគ្រប់គ្រងបានជំងឺរាតត្បាតនៅខេត្តហើយ។ ជាក់ស្ដែង ខេត្ត ក្រុងចំនួន ៥ ដែលមានករណីឆ្លងជំងឺកូវីដ ១៩ ត្រូវបានគ្រប់គ្រង។ អាចនិយាយបានថា យើងបានគោរពពាក្យសន្យាជាមួយប្រជាជនខេត្ត Quang Ninh កាលពីថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២១ នៅក្នុងកិច្ចប្រជុំអនឡាញពីទីក្រុងហាណូយ ពោលគឺដល់ថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២១ ធានាសុវត្ថិភាពជូនប្រជាជនខេត្ត Quang Ninh ដើម្បីទទួលអំណរបុណ្យតេតផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ