ខេត្ត Quang Ninh ជំរុញតម្រូវការទេសចរណ៍ក្នុងប្រទេស
(VOVWORLD) - កម្មវិធីសិល្បៈ “ស្វាគមន៍រដូវក្ដៅ Ha Long” នឹងប្រព្រឹត្តទៅនាយប់ថ្ងៃទី១៦ ឧសភា នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ FLC Ha Long។
ទស្សនីយភាពនៅឈូងសមុទ្រ Ha Long (រូបថត៖ VOV) |
ខេត្ត Quang Ninh នឹងរៀបចំកម្មវិធីសិល្បៈ “ស្វាគមន៍រដូវក្ដៅ Ha Long ឆ្នាំ២០២០” ដើម្បីចាប់ផ្ដើមឲ្យស៊េរីព្រឹត្តិការណ៍វប្បធម៌សំដៅជំរុញតម្រូវការ ទេសចរណ៍ ក្នុងបរិបទដែលជំងឺឆ្លង Covid-19 ត្រូវបានគ្រប់គ្រងជាស្ថាពរ។ កម្មវិធីសិល្បៈ “ស្វាគមន៍រដូវក្ដៅ Ha Long” នឹងប្រព្រឹត្តទៅនាយប់ថ្ងៃទី១៦ ឧសភា នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ FLC Ha Long។ លោក Pham Ngoc Thuy នាយកមន្ទីរទេសចរណ៍ខេត្ត Quang Ninh បានឲ្យដឹងថា៖
“ក្រៅពីព្រឹត្តិការណ៍ស្នូលនៅ Ha Long នៅមានព្រឹត្តិការណ៍ផ្សេងៗ ទៀតដូចជាសប្ដាហ៍វប្បធម៌ចំណីអាហារនៅ Mong Cai Co To និង Uong Bi ទៀតផង។ នាពេលខាងមុខនេះ ខេត្ត Quang Ninh នឹងអនុម័តលើគោល នយោបាយជំរុញតម្រូវការទេសចរណ៍មួយចំនួន។ តាមនោះ ក្នុងខែឧសភា នឹងមិនគិតថ្លៃទិញសំបុត្រទស្សនាឈូងសមុទ្រ Ha Long ពេលថ្ងៃសម្រាប់ ភ្ញៀវទេសចរទាំងអស់។ ហើយក្នុងខែមិថុនានិងខែកក្កដា នឹងអនុវត្តការទិញ សំបុត្រមួយជូនសំបុត្រមួយទៀត”៕