ខេត្ត Quang Ninh ត្រៀមខ្លួនជាស្រេចសម្រាប់វេទិកាទេសចរណ៍អាស៊ាន (ATF) ២០១៩

(VOVWORLD) -រហូតមកដល់ពេលនេះ ការងារត្រៀមរៀបចំសម្រាប់វេទិកាទេសចរណ៍អាស៊ាន (ATF) ២០១៩ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៤ ដល់ ថ្ងៃទី ១៨ ខែមករា នៅទីក្រុង Ha Long ខេត្ត Quang Ninh បានសម្រេចរួចរាល់ហើយ។ 
ខេត្ត Quang Ninh ត្រៀមខ្លួនជាស្រេចសម្រាប់វេទិកាទេសចរណ៍អាស៊ាន (ATF) ២០១៩ - ảnh 1ទេសភាពនៅ ទីក្រុង Ha Long ខេត្ត Quang Ninh 

រាល់ការងារត្រៀមរៀបចំអំពីទីកន្លែងរៀបចំព្រឹត្តិការណ៍ ទីកន្លែងស្នាក់នៅ ការងារភ័ស្តុភារ សន្តិសុខ សុខាភិបាល និងសុវត្ថិភាពម្ហូបអាហារ ត្រូវបានខេត្ត Quang Ninh រួមសហការយ៉ាងជិតស្និទ្ធិជាមួយអគ្គនាយកដ្ឋានទេសចរណ៍ ដើម្បីត្រៀមខ្លួនជាស្រេចទទួល និងបម្រើតំណាងប្រមាណ ២ ០០០ នាក់ របស់ ATF ២០១៩។ លោក Pham Ngoc Thuy ប្រធាន មន្ទីរទេសចរណ៍ខេត្ត Quang Ninh បានឲ្យដឹងថា៖

"នេះគឺជាឱកាសមាសសម្រាប់ខេត្ត Quang Ninh ដើម្បីបន្តពង្រីក ការឃោសនានិងផ្សព្វផ្សាយ រូបភាពទេសចរណ៍ Quang Ninh រួមចំណែកផ្សព្វផ្សាយរូបភាពវៀតណាមទៅកាន់ពិភពលោក។ រហូតមកដល់ពេលនេះ យើងខ្ញុំបានបង្ហើយការងារត្រៀមរៀបចំសម្រាប់ ATF ២០១៩ ហើយ។នេះក៏ជាឱកាសមួយសម្រាប់យើងដើម្បីបង្ហាញពីភាពកក់ក្ដៅរបស់ស្ថានប័នរដ្ឋ សហគ្រាស ក៏ដូចជា សហគមន៍ទាំងមូលសម្រាប់ភ្ញៀវទេសចរណ៍ ដែលមកទស្សនាវៀតណាម ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ