ខេត្ត Quang Ninh និងស្រុក Sa Pa ខេត្ត Lao Cai ទទួលភ្ញៀវទេសចររាប់ហ្មឺន នាក់ក្នុងបុណ្យឯករាជ្យជាតិ

(VOVWORLD) - ក្នុងរយៈពេល៣ថ្ងៃនៃបុណ្យឯករាជ្យជាតិ (ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៣ខែកញ្ញា) ខេត្ត Quang Ninh បានទទួលភ្ញៀវទេសចរប្រមាណ៨ហ្មឺន៧សែននាក់មក ទស្សនា កើនឡើង២០%បើប្រៀបធៀបនឹងឆ្នាំទៅមិញ។ ក្នុងនោះ មានភ្ញៀវ ទេសចរអន្តរជាតិប្រមាណ១ហ្មឺន៩សែននាក់។
ខេត្ត Quang Ninh និងស្រុក Sa Pa ខេត្ត Lao Cai ទទួលភ្ញៀវទេសចររាប់ហ្មឺន នាក់ក្នុងបុណ្យឯករាជ្យជាតិ - ảnh 1ទិដ្ឋភាពនៃពិធីបើកព្រឹត្តិការណ៍ "ពិធីបុណ្យសិសិរៈរដូវ Sa Pa" ឆ្នាំ២០១៨ (រូបថត៖ TTXVN) 


ដោយសកម្មភាពផ្សព្វផ្សាយទេសចរណ៍គួរឲ្យទាក់ទាញជាច្រើន ក្នុងនោះ មាន “ពិធីបុណ្យសិរិទៈរដូវ Sa Pa ឆ្នាំ២០១៨” ដែលបានរៀបចំឡើងនាចំឱកាស បុណ្យឯករាជ្យជាតិឆ្នាំ២០១៨ ស្រុក Sa Pa ខេត្ត Lao Cai បានទទួលភ្ញៀវ ទេសចរប្រមាណ៥ហ្មឺននាក់។ ក្នុងរយៈពេល៣ថ្ងៃ សកម្មភាពវប្បធម៌ សិល្បៈ និង កីឡាជាច្រើនបានប្រព្រឹត្តទៅនៅស្រុក Sa Pa សំដៅបម្រើភ្ញៀវទេសចរដូចជា៖ ពិព័ររូបថតសិល្បៈ “ទឹកដីនិងមនុស្ស Sa Pa” ពិធីបុណ្យតាមដងវិថីដែលបង្កើត ឡើងវិញនូវសកម្មភាពវប្បធម៌នានារបស់បងប្អូនជនរួមជាតិជាជនជាតិភាគតិចជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ