ខេត្ត Quang Ninh បង្កើតសម្ព័ន្ធភាពជំរុញទេសចរណ៍

(VOVWORLD) - តាមនោះ ខេត្ត Quang Ninh គ្រោងនឹងអនុម័តលើគោលនយោបាយ មួយចំនួនសំដៅជំរុញវិស័យទេសចរណ៍ដូចជា លក់សំបុត្រឥតគិតថ្លៃទៅទស្សនាឈូងសមុទ្រ Ha Long និងមណ្ឌលកេរ្តិ៍ដំណែល Yen Tu សារមន្ទីរ Quang Ninh ដល់ដំណាច់ខែ ឧសភានិងមិថុនា។

 ខេត្ត Quang Ninh នឹងបង្កើតសម្ព័ន្ធភាពជំរុញវិស័យទេសចរណ៍ សំដៅប្រមូលផ្ដុំកម្លាំងរបស់សហគ្រាស អង្គភាពអាជីវកម្មទេសចរណ៍និង មូលដ្ឋានស្នាក់នៅទាំងអស់ ក្នុងគោលបំណងរំញោចផ្នែកទេសចរណ៍ ក្រោយពីរុញថយក្រោយជំងឹឆ្លង Covid-19។

តាមនោះ ខេត្ត Quang Ninh គ្រោងនឹងអនុម័តលើគោលនយោបាយ មួយចំនួនសំដៅជំរុញវិស័យទេសចរណ៍ដូចជា លក់សំបុត្រឥតគិតថ្លៃទៅទស្សនាឈូងសមុទ្រ Ha Long និងមណ្ឌលកេរ្តិ៍ដំណែល Yen Tu សារមន្ទីរ Quang Ninh ដល់ដំណាច់ខែ ឧសភានិងមិថុនា។ លោក Tran Van Hong អនុប្រធានសមាគមន៍នាវាទេស ចរណ៍ Ha Long បានឲ្យដឹងថា៖

“ដើម្បីត្រៀមរៀបចំឲ្យកម្មវិធីស្វាគមន៍រដូវក្ដៅទេសចរណ៍ Ha Long ឆ្នាំ ២០២០និងសកម្មភាពជំរុញទេសចរណ៍ យើងខ្ញុំនឹងបញ្ចុះថ្លៃជួល នាវាទៅទស្សនាឈូងសមុទ្រ ហើយបញ្ចុះ៣០%នៃថ្លៃម្ហូបលើនាវា។ ទន្ទឹម នេះ យើងខ្ញុំក៏បង្កើនការផ្សព្វផ្សាយរូបភាពឈូងសមុទ្រ Ha Long ដើម្បីទាក់ ទាញភ្ញៀវទេសចរនៅក្នុងស្រុកផងដែរ”។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍វប្បធម៌ កីឡានិងទេសចរណ៍ជាង៧០នឹងត្រូវ បានរៀបចំឡើងនៅតាមតំបន់នានាក្នុងខេត្តសំដៅទាក់ទាញភ្ញៀវទេសចរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ