ខេត្ត Quang Ninh ប្រារព្ធរាត្រីកំណាព្យអន្តរជាតិឆ្នាំ២០១៩
(VOVWORLD) - រាត្រីកំណាព្យអន្តរជាតិ ឆ្នាំ២០១៩ បានប្រា រព្ធនាយប់ថ្ងៃទី១៨ ខែកុម្ភៈ ពោលគឺថ្ងៃទី១៤ខែទីមួយតាមច័ន្ទគតិ នៅខេត្ត Quang Ninh (ភាគខាងជើងនៃប្រទេស វៀតណាម)។
លោក Huu Thinh ប្រធានសមាគមអ្នកកាសែតវៀតណាមអញ្ជើញថ្លែងមតិក្នុងពិធី |
នេះជាសកម្មភាពស្ថិតក្នុងក្របខ័ណ្ឌនៃមហោស្រពកំណាព្យអន្តរជាតិលើកទី៣ និងទិវាកំណាព្យវៀតណាមលើកទី១៧-បុណ្យមាឃបូជា ឆ្នាំកុរ ឯកស័ក ២០១៩។
ការសម្តែងសិល្បៈ របស់សិល្បៈករនិងសិល្បៈការិនីជាតិនិងអន្តរជាតិនៅក្នុងពិធីបើក បានទាក់ទាញការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់មហាជន។ ជាពិសេស ក្នុងរាត្រីបើក ស្នាដៃកំណាព្យជាច្រើនរបស់កវីជប៉ុន រុស្ស៊ីនិងកវីជាច្រើនទៀតដែលមកពីប្រ ទេសមួយចំនួនលើពិភពលោក ក៏ត្រូវបានឧទ្ទេសនាមដល់អ្នកស្រឡាញ់កំណាព្យវៀត ណាមផងដែរ។ លោក Huu Thinh ប្រធានសមាគមអ្នកនិពន្ធវៀតណាមបានឲ្យដឹង ថា៖ “ទិវាកំណាព្យវៀតណាមដែលបានប្រារព្ធនៅខេត្ត Quang Ninh ឆ្នាំនេះ មានការសម្របសម្រួលដោយសុខដុម រវាងកត្តាជាតិនិងកត្តាមនុស្សលោក។ នោះគឺមានការចូលរួមរបស់កវី អ្នកនិពន្ធ អ្នកបកប្រែអក្សរសាស្ត្រជាង ២០០ រូប មកពីវៀតណាមនិងតំបន់ដែនដីចំនួន៤៦ផងដែរ។ អាចនិយាយបានថា ទិវាកំណាព្យវៀតណាមដែលបានប្រារព្ធនៅខេត្ត Quang Ninh ឆ្នាំនេះ ជាផ្ទាំងទស្សនីយភាពតូចមួយនៃទិវាកំណាព្យរបស់ពិភព លោក”។
ពិធីបិទសន្និសីទអន្តរជាតិផ្សព្វផ្សាយអក្សរសាស្ត្រវៀតណាម លើកទី៤; មហោ ស្រពកំណាព្យអន្តរជាតិលើកទី៣ និងទិវាកំណាព្យវៀតណាមលើកទី១៧ បានរៀបចំធ្វើឡើងនាយប់ថ្ងៃទី២០ខែកុម្ភៈនៅទីក្រុងហាណូយ ផងដែរ៕