ខេត្ត Quang Ninh៖ មាននាវាទេសចរណ៍ថ្មីចំនួន ៣៤ គ្រឿង នៅឈូងសមុទ្រ Ha Long ត្រូវបានប្រគល់ វិញ្ញាបនប័ត្រនិងស្លាកសញ្ញា "ទូកបៃតង"

(VOVWORLD) -"ទូកបៃតង" គឺជាពាណិជ្ជសញ្ញាដែលបានផ្តល់ឱ្យនាវាទេសចរណ៍ ដែលធ្វើសកម្មភាពនៅ ឈូងសមុទ្រ Ha Long តាមស្តង់ដាអំពីកិច្ចការពារបរិស្ថាន និងមានការទទួលខុសត្រូវ។
ខេត្ត Quang Ninh៖ មាននាវាទេសចរណ៍ថ្មីចំនួន ៣៤ គ្រឿង នៅឈូងសមុទ្រ Ha Long ត្រូវបានប្រគល់ វិញ្ញាបនប័ត្រនិងស្លាកសញ្ញា  ទិដ្ឋភាពនៃពិធី (www.baoquangninh.com.v)

នារសៀលថ្ងៃទី ២៧ ខែធ្នូ នៅកំពង់ផែអន្តរជាតិ Tuan Chau នៅខេត្ត Quang Ninh នោះ នាវាទេចរណ៍ចំនួន ៣៤ គ្រឿង របស់សហគ្រាសចំនួន ៦ ត្រូវបាន ប្រគល់ វិញ្ញាបនប័ត្រនិងស្លាកសញ្ញា "ទូកបៃតង"។ សកម្មភាពនេះគឺស្ថិតក្នុងក្របខ័ណ្ឌគម្រោងការណ៍ជំរុញកំណើនបៃតង នៅ ឈូងសមុទ្រ Ha Long។

"ទូកបៃតង" គឺជាពាណិជ្ជសញ្ញាដែលបានផ្តល់ឱ្យនាវាទេសចរណ៍ ដែលធ្វើសកម្មភាពនៅ ឈូងសមុទ្រ Ha Long តាមស្តង់ដាអំពីកិច្ចការពារបរិស្ថាន និងមានការទទួលខុសត្រូវ។ អញ្ជើញថ្លែងនៅទីនេះ លោក Nguyen Ngoc Quang អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនទេសចរណ៍ផ្សាយ ៥  Hong Phong  បានឲ្យដឹងថា៖

"ខ្ញុំកំពុងធ្វើអាជីវកម្មនិងទទួលបានផលប្រយោជន៍ពីបេតិកភណ្ឌធម្មជាតិពិភពលោក ឈូងសមុទ្រ Ha Long បានជាខ្ញុំត្រូវមានការទទួលខុសត្រូវ។ នាបច្ចុប្បន្ននេះ យើងខ្ញុំមិនត្រឹមតែផ្សាព្វផ្សាយអំពីការហាមឃាត់ការបោះសម្រាមចូល ឈូងសមុទ្រ ប៉ុណ្ណោះទេ ថែមទាំងផ្សព្វផ្សាយអំពីការបែងចែកប្រភេទសម្រាមទៀតផង។ លើសពីនេះទៅទៀត យើងខ្ញុំក៏បានប្រើប្រាស់ផលិតផលស្និទ្ធិស្នាលជាមួយបរិស្ថានទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ