ខេត្ត Quang Ninh រៀបចំសកម្មភាពវប្បធម៌និងទេសចរណ៍ជាច្រើនក្នុងបុណ្យតេត

(VOVWORLD) - ប្រជាជននិងភ្ញៀវទេសចរអាចចូលរួមក្នុងព្រឹត្តិការណ៍វប្បធម៌ និងទេសចរណ៍ដ៏ទាក់ទាញជាច្រើនដែលបានប្រារព្ធឡើងនៅតាមតំបន់ទូទាំងខេត្ត Quang Ninh ទាំងមុនបុណ្យចូលឆ្នាំថ្មីនិងក្រោយបុណ្យចូលឆ្នាំថ្មី ប្រពៃណី ២០២៤។ 
ខេត្ត Quang Ninh រៀបចំសកម្មភាពវប្បធម៌និងទេសចរណ៍ជាច្រើនក្នុងបុណ្យតេត - ảnh 1សកម្មភាពវប្បធម៌ និងកីឡាជាច្រើននឹងត្រូវធ្វើឡើងនៅគ្រប់ភូមិ និងតំបន់ទូទាំងខេត្ត (រូបថត៖ VOV)

លោកស្រី Nguyen Huyen Anh នាយករងទទួលបន្ទុកមន្ទីរទេសចរណ៍ខេត្ត Quang Ninh បានឲ្យដឹងថា៖ “យើងបានបញ្ជាណែនាំ និងសម្របសម្រួល ស្នើរធុរកិច្ចទេសចរណ៍រៀបចំបានល្អគ្រប់ដំណាក់កាល តាំងពីហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស ជាពិសេសការរៀបចំព្រឹត្តិការណ៍បុណ្យតេតប្រពៃណីវៀតណាម ដើម្បីផ្សព្វផ្សាយទេសចរណ៍ ជាពិសេសភ្ញៀវទេសចរណ៍អន្តរជាតិ ដើម្បីឱ្យពួកគេទទួលបានបទពិសោធន៍វប្បធម៌ប្រពៃណីវៀតណាម។ ក្រៅពីនោះ យើងមានការត្រួតពិនិត្យកែតម្រូវ នូវអ្វីដែលអាចប៉ះពាល់កេរ្តិ៍ឈ្មោះ និងគុណភាពនៃតំបន់ទេសចរណ៍ Quang Ninh”។

មុននោះ ការពិព័រណ៍ សកម្មភាពវប្បធម៌ និងកីឡាត្រូវបានរៀបចំដំណាលគ្នា ដូចជា៖ ពិធីបុណ្យផ្កានិទាឃរដូវ; ពិព័រណ៍សៀវភៅនិទាឃរដូវ និងកាសែតត្រូវបានផ្សារភ្ជាប់ជាមួយនឹងការតាំងបង្ហាញរូបថតស្នាដៃឆ្នើមរបស់ខេត្ត Quang Ninh; កម្មវិធីជួបជុំគ្នានៅរដូវផ្ការីក; ការតាំងពិព័រណ៍ពណ៌និទាឃរដូវ តាមរយៈការប្រមូលគំនូរប្រជាប្រិយវៀតណាម ...៕

ប្រតិកម្មទៅវិញ

ផ្សេងៗ