|
“ការកសាងជនបទថ្មី៖ ជោគជ័យខាងចំណេះ ដឹងនិងរបៀបអនុវត្ត” នៅខេត្ត Quang Ninh
(Image: VOV) |
(VOVworld) – នាថ្ងៃទី ៦ មេសា វិទ្យុសម្លេងវៀតណាម (VOV) សហការជាមួយគណៈ កម្មាធិការប្រជាជននៅស្រុកកោះ Co To ខេត្ត Quang Ninh (ភាគខាងជើងវៀតណាម) បានរៀបចំការសន្ទនាដោយប្រធានបទ “ការកសាងជនបទថ្មី៖ ជោគជ័យខាងចំណេះ ដឹងនិងរបៀបអនុវត្ត” នៅខេត្ត Quang Ninh។ បន្ទាប់ពីរយៈពេល ៣ ឆ្នាំលាតត្រដាង អនុវត្តកម្មវិធីកសាងជនបទថ្មី ខេត្ត Quang Ninh បានប្រមូលផ្តុំប្រភពទុនចំនួន ២៣
ពាន់លានដុង។ នាសព្វថ្ងៃ ខេត្ត Quang Ninh មានឃុំចំនួន ៣៤ ទទួលបានបទដ្ឋាន
ជនបទថ្មីដែលនាំមុខក្នុងចំណោមខេត្តព្រៃភ្នំចំនួន ១៥ នៅភាគខាងជើងវៀតណាម
អំពីបរិមាណឃុំដែលទទួលបានបទដ្ឋានជនបទថ្មី។ ប្រធានគណៈកម្មការកសាង
ជនបទ ថ្មីនៅខេត្ត Quang Ninh លោក Truong Cong Ngan បានចាត់ទុកថា៖
“យើងខ្ញុំសឲ្យឃើញថា៖ ការរួមដំណើរជាមួយអង្គភាពអាជីវកម្មត្រូវបានបង្ហាញតាម រយៈសកម្មភាពជាក់ស្តែងដោះស្រាយរាល់ការលំបាកនិងធ្វើយ៉ាងម៉េចដើម្បីគេ
វិនិយោគចូលក្នុងការអភិវឌ្ឍន៍ផលិតកម្មកសិកម្មជនបទឲ្យមានចំណេញ។ ខ្ញុំគិត
ថា៖ នាពេលខាងមុខខេត្តនឹងមានវិធានការជាក់ស្តែងជាងទៀតដើម្បីជួយឧបត្ថម្ភ
អង្គភាពអាជីវកម្មនិងរួម ដំណើរជាមួយអង្គភាពអាជីវកម្មក្នុងការកសាងជនបទថ្មី៕”