ខេត្ត Quang Ninh អនុវត្តន៍យុទ្ធនាការជំរុញទេសចរណ៍ឆ្នាំ ២០២០

(VOVWORLD) - សហគ្រាសនានា ដែលធ្វើសកម្មភាពលើវិស័យទេសចរណ៍នៅខេត្ត Quang Ninh បានពិភាក្សាអំពីវិធានការដើម្បីជំរុញទីផ្សារទេសចរណ៍ក្នុងស្រុក និងធ្វើការប្រកួតប្រជែងជាមួយគោលដៅទេសចរណ៍នានានៅក្នុងប្រទេស។ 
ខេត្ត Quang Ninh អនុវត្តន៍យុទ្ធនាការជំរុញទេសចរណ៍ឆ្នាំ ២០២០ - ảnh 1 សន្និសីទជំរុញទេសចរណ៍ ខេត្ត Quang Ninh ឆ្នាំ ២០២០

នារសៀលថ្ងៃទី ១៣ ខែឧសភា នៅខេត្ត Quang Ninh បានប្រព្រឹត្តិទៅយុទ្ធនាការ ជំរុញទេសចរណ៍ ខេត្ត Quang Ninh ឆ្នាំ ២០២០។ មានអង្គភាពប្រមាណ ៣០០ ដែលធ្វើសកម្មភាពលើវិស័យទេសចរណ៍ កន្លែងស្នាក់នៅ និងភោជនីយដ្ឋាននៅខេត្ត Quang Ninh បានចែក រំលែកមតិយោបល់ជាច្រើន ដើម្បីស្ដារផ្នែកទេសចរណ៍ខេត្ត Quang Ninh ឡើងវិញ ក្រោយពេលជំងឺរាត ត្បាត COVID – 19 ត្រូវបានគ្រប់គ្រង។

នៅក្នុងសន្និសីទនេះ សហគ្រាសនានា ដែលធ្វើសកម្មភាពលើវិស័យទេសចរណ៍នៅខេត្ត Quang Ninh បានពិភាក្សាអំពីវិធានការដើម្បីជំរុញទីផ្សារទេសចរណ៍ក្នុងស្រុក និងធ្វើការប្រកួតប្រជែងជាមួយគោលដៅទេសចរណ៍នានានៅក្នុងប្រទេស។ អញ្ជើញថ្លែងនៅទីនេះ លោកស្រី Nguyen Thi Truc អនុប្រធានអចិន្ត្រៃយ៍នៃសហពន្ធជម្រុញវិស័យទេសចរណ៍ខេត្ត Quang Ninh បានឲ្យដឹងថា៖ “ចំពោះកម្មវិធីជំរុញទេសចរណ៍នោះ យើងខ្ញុំបានដាក់ចេញក្រុមចំនួន ៣ ៖ ទីមួយគឺកញ្ចប់ដំណើរកម្សាន្តរយៈពេល ៣ ថ្ងៃ ២ យប់ដើម្បីស្វាគមន៍ភ្ញៀវទេសចរនៅព្រលានយន្តហោះនិងមកពីទីក្រុងហាណូយ។ ក្រុមទី ២ គឺភ្ញៀវដែលធ្វើដំណើរតាមមធ្យោ បាយផ្សេងៗមកកាន់ទីក្រុង Ha Long ខេត្ត Quang Ninh។ កញ្ចប់ទី ៣ គឺកញ្ចប់ Combo ទាំងរថយន្តនិងបន្ទប់ស្នាក់នៅ នៅក្រុង Ha Long ខេត្ត Quang Ninh។ ក្នុងកម្មវិធីទាំងនេះ យើងខ្ញុំបានរៀបចំផលិតផលសំខាន់ៗចំនួន៣ គឺ Yen Tu ស្នាក់នៅពេលរាត្រីនៅឈូងសមុទ្រ និងទទួលបានបទពិសោធន៍ទឹកជ្រោះក្ដៅនៅទីក្រុង Cam Pha ផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ