ខេត្ត Quang Tri ត្រៀមខ្លួនជាស្រេចសម្រាប់ទប់ទល់នឹងព្យុះ Saudel

(VOVWORLD) -  នាថ្ងៃទី ២២ ខែតុលា ឧបនាយករដ្ឋមន្រ្តីមលោក Truong Hoa Binh បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Quang Tri ស្តីពីការងារជំនះ ពុះពារលើផលវិបាកបណ្តាលពីទឹកជំនន់។

ខេត្ត Quang Tri ត្រៀមខ្លួនជាស្រេចសម្រាប់ទប់ទល់នឹងព្យុះ Saudel - ảnh 1 ឧបនាយករដ្ឋមន្រ្តីមលោក Truong Hoa Binh អញ្ជើញថ្លែងក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Quang Tri 

ថ្លែងនៅជំនួបធ្វើការនេះ លោកឧបនាយករដ្ឋមន្រ្តីបានវាយតម្លៃថា៖ ខេត្ត Quang Tri គឺជាកន្លែងដែលរង ផលប៉ះពាល់និងរងការខូចខាតច្រើនបំផុត ដោយសារភ្លៀងធ្លាក់ខ្លាំងបង្កឱ្យមានទឹកជំនន់រាលដាល នៅគ្រប់ស្រុក ទីរួមខេត្តនិងទីក្រុងផងដែរ។

ចំពោះមុខស្ថានភាពទឹកជំនន់នៅប្រែប្រួលយ៉ាងស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន ហើយព្យុះ Saudel ដែលអាចប៉ះពាល់ផ្ទាល់ដល់បណ្តាខេត្តភាគកណ្ដាល លោកឧប នាយករដ្ឋមន្ត្រីបានស្នើឱ្យខេត្ត Quang Tri បន្តតាមដានស្ថានភាពនិងព្យាករណ៍អាកាសធាតុឱ្យបានដិតដល់ ដោយកុំឲ្យមានការធ្វេសប្រហែសទាល់ តែសោះ។

ទន្ទឹមជាមួយគ្នានោះ ខេត្តត្រូវអនុវត្តតាមការណែនាំរបស់រដ្ឋាភិបាលនិងនាយករដ្ឋមន្រ្តីស្តីពីការបង្ការនិងទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ ដោយប្រកាន់ខ្ជាប់នូវបាវចនាថា “បង្ការប្រសើរជាងការទប់ទល់”។ ជាពិសេស ផ្តោតលើការការពារអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាជន ក៏ដូចជា ដាក់ពង្រាយការងារជួយ សង្គ្រោះយ៉ាងសកម្មនិងធានាសុវត្ថិភាពសម្រាប់កងកម្លាំងដែលចូលរួមក្នុងការងារជួយសង្គ្រោះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ