ខេត្ត Soc Trang ចាំបាច់ត្រូវអភិវឌ្ឍន៍បរិយាកាសវិនិយោគ និងប្រព័ន្ធអេកូឡូស៊ីវិនិយោគឆ្ពោះទៅរកគោលដៅប្រកបដោយនិរន្តរភាព
(VOVWORLD) - នាព្រឹកថ្ងៃទី ២៨ មេសា នៅខេត្ត Soc Trang នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគខេត្ត Soc Trang ឆ្នាំ ២០២២ ក្រោមប្រធានបទ “រួមដំណើរ - សហប្រតិបត្តិការ - អភិវឌ្ឍន៍”។
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh |
អញ្ជើញថ្លែងមតិក្នុងសន្និសីទនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចែករំលែកបញ្ហានានា ដើម្បីកសាង និងអភិវឌ្ឍន៍បរិយាកាសវិនិយោគ និងប្រព័ន្ធអេកូឡូស៊ីវិនិយោគឆ្ពោះទៅរកគោលដៅ៖ “បើកចំហ តម្លាភាព និងសមភា សុវត្ថិភាព ប្រសិទ្ធភាព និងនិរន្តរភាព”។
លោកនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ និងគោលមាគ៌ារបស់បក្ស ក្នុងកម្មវិធីនយោបាយកសាងទឹកដីក្នុងដំណាក់កាលអន្តកាលឈានឡើងសង្គមនិយម កសាងរបៀបរបប យន្តការប្រកបដោយតម្លាភាព បើកចំហ ស្ថិរភាព រួមចំណែកអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីបរិស្ថានវិនិយោគ អនុវត្តន៍ជំហានយុទ្ធសាស្ត្រអំពីហេដ្ឋារចនាសម្ព័ន្ធ ប្រភពធនធានមនុស្ស និងរបៀបរបប។ ថ្នាក់ដឹកនាំ អ្នកគ្រប់គ្រង និងវិនិយោគិនសុទ្ធតែមានការទទួលខុសត្រូវក្នុងការអនុវត្តន៍ជំហានអភិវឌ្ឍន៍ទាំងនេះ។
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញទស្សនាស្តង់ទំនិញនានា |
ទន្ទឹមនឹងនេះ ចាំបាច់ត្រូវកសាងខឿនសេដ្ឋកិច្ចឯករាជ្យ និងម្ចាស់ការ។ លោកនាយករដ្ឋមន្ត្រីបានចាត់ទុកថាវិនិយោគិនសុទ្ធតែមានគោលបំណងចង់ទៅកាន់ប្រទេសមួយ ដែលមានខឿនសេដ្ឋកិច្ចឯករាជ្យ ម្ចាស់ការ និងមិនពឹងផ្អែកពីខាងក្រៅឡើយ ប៉ុន្តែឯករាជ្យ និងម្ចាស់ការមិន ផ្គត់ផ្គង់ដោយខ្លួនឯងឡើយ ពោលគឺត្រូវធ្វើសមាហរណកម្មយ៉ាងទូលំទូលាយ ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព ហើយជាដៃគូគួរឲ្យជឿទុកចិត្ត ជាសមាជិកដែលមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។
ទាក់ទងនឹងបញ្ហាកៀរគរប្រភពកម្លាំង លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យធ្វើពិពិធកម្ម កៀរគរជាអតិបរមារាល់ប្រភពកម្លាំងសង្គមប្រកបដោយប្រសិទ្ធភាព បង្កើនកិច្ចសហប្រតិបត្តិការរដ្ឋ-ឯកជន ព្រមទាំងកៀរគរទុនតាមរយៈឥណទានធនាគារ មូលបត្រ មូលប័ណ្ណ និង ODA ផងដែរ៕