ខេត្ត Son La នាំចេញផ្លែស្រកានាគសាច់ក្រហមចំនួន ១០ តោនទៅកាន់ទីផ្សាររុស្ស៊ី
(VOVWORLD) - នាថ្ងៃទី ២៣ ខែកក្កដា ផ្លែស្រកានាគសាច់ក្រហមចំនួន ១០ តោនរបស់ កសិករនៅស្រុក Thuan Chau ខេត្ត Son La ត្រូវបានទៅកាន់ទីផ្សាររុស្ស៊ី។
ផ្លែស្រកានាគសាច់ក្រហម (រូបថត៖ VOV) |
នេះគឺជាសញ្ញាសប្បាយរីយរាយចំពោះប្រជាកសិករ ដោយបើកចេញសក្តានុពលកំណើននាំចេញកសិផលទៅកាន់ទីផ្សារ ដែលមានលក្ខខ័ណ្ឌគុណភាពខ្ពស់នៅលើពិភពលោក។
សូមបញ្ជាក់ដែរថា ការនាំចេញផ្លែឈើជាច្រើនសន្ធឹកសន្ធាប់ដូចជា ផ្លែស្វាយ ផ្លែមៀន និងផ្លែស្រកានាកក្នុងតម្លៃសំរម្យទៅកាន់ទីផ្សារចិន តៃវ៉ាន់ អូស្រ្តាលី អឺរ៉ុប អាមេរិក និងរុស្ស៊ី បានជួយឲ្យប្រជាកសិករនៅខេត្ត Son La មានអារម្មណ៍នឹងនរចិត្ត ក៏ដូចជាពង្រីកឧត្តមភាពអភិវឌ្ឍន៍កសិផលនៅខេត្តផងដែរ៕